**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្កឱ្យមានភាពចលាចល និងភាពតាងតឹងជាមួយសភាជាតិដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ក្នុងការហាមឃាត់សកម្មភាពនយោបាយ និងរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូង មិនធ្លាប់មាននារយៈពេលរាប់ទសវត្សរ៍មកនេះ លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថាមានទំនោរងាកទៅរក កូរ៉េខាងជើង។ ប៉ុន្តែ ក្រុមសមាជិកសភាបានបដិសេធក្រឹត្យប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ខណៈបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap គណៈរដ្ឋមន្ត្រីរបស់លោក យូន បានយល់ព្រមដកច្បាប់អាជ្ញាសឹកចេញវិញនៅព្រឹកថ្ងៃពុធនេះ។

យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង បានឱ្យអំពាវនាវឱ្យលោក យូន ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០២០ ចុះចេញពីតំណែង ឬក៏ត្រូវប្រឈមមុខនឹងនីតិវីធីទម្លាក់ចេញពីតំណែង។ «បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញក៏ដោយ លោក (លោក យូន) មិនអាចរួចខ្លួនពីការចោទប្រកាន់ពី ទង្វើក្បត់ជាតិនោះទេ ហើយវាបានបង្ហាញយ៉ាងច្បាស់ដល់ប្រជាជាតិទាំងមូលថាលោកប្រធានាធិបតី យូន លែងអាចបន្តដឹកនាំប្រទេសជាប្រក្រតីតទៅទៀតនោះទេ។ លោកគួរតែចុះចេញពី តំណែង»។ នេះជាការគូសបញ្ជាក់របស់សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង បានកើតឡើងលើកចុងក្រោយបំផុតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ រីឯច្បាប់អាជ្ញាសឹកប្រកាសដោយលោក យូន ដែល មានគោលដៅប្រឆាំងសត្រូវនយោបាយរបស់លោក ត្រូវបានសមាជិកសភា១៩០រូបបោះឆ្នោតប្រឆាំង ហើយសូម្បីតែគណបក្សរបស់លោកផ្ទាល់ក៏ជំរុញឱ្យរូបលោកដកច្បាប់អាជ្ញាសឹកចេញ ផងដែរ។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់ នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងស្រាប់ផងនោះ៕

អត្ថបទដែលជាប់ទាក់ទង