មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)
ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Cambodia Urban Infrastructure Development Project-UIDP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារក្នុងការអនុវត្តគម្រោង បញ្ហាប្រឈម និងដំណោះស្រាយ។ ស្ថិតក្នុងឱកាសនោះ លោក ហេង ភូរី ប្រធានគ្រប់គ្រងគម្រោងបានធ្វើបទបង្ហាញអំពីរំហូរនៃការអនុវត្តគម្រោង ដើម្បីជម្រាបជូនអង្គប្រជុំបានជ្រាបផងដែរ។
សូមបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នទីក្រុងនេះ ទទួលបានហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័នអាស៊ី និងផ្ដល់អាទិភាពដល់ខេត្តចំនួនបួនគឺ ខេត្តកំពង់ឆ្នាំង កំពង់ចាម តាកែវ និងខេត្តព្រៃវែង៕