**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឡាវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ច នៅវិមានសន្តិភាព ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនេះ នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ក៏មានជំនួបទ្វេភាគី ដែលជាការពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជា អធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕

អត្ថបទដែលជាប់ទាក់ទង