តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។
ភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់កងទ័ពជើងគោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប បានប្រារព្ធធ្វើវិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាន នាទាហានរង និងពលទាហាន រយៈពេល ៩១ ថ្ងៃដើម្បីពង្រឹងសមត្ថភាពដល់សិក្ខាកាម និងក្រើនរំលឹកឡើងវិញ នៅបទវិន័យក្រមសីលធម៌និងយល់ច្បាស់ពីតួនាទីនិងកាតព្វកិច្ចរបស់កងទ័ព ដើម្បីអនុវត្តឲ្យបានភ្ជាប់ខ្ជួនដើម្បីជាសសរឹងមាំរបស់ជាតិមាតុភូមិ ។
ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប បានលើកឡើងថាស្របពេលប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចស្ថិរភាពនយោបាយច្បាស់លាស់ នេះជាឱកាសសម្រាប់កងទ័ពហ្វឹកហាត់ពង្រឹងសមត្ថភាព គុណភាព ដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការបំពេញភារកិច្ច និងកាតព្វកិច្ច ដើម្បីទទួលអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យ ក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ក្នុងភារកិច្ចការពារបូរណភាពភាពទឹកដី នៃកងយោធពលខេមរភូមិន្ទ ៕