**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ភ្នំពេញ៖ ក្រោយត្រូវផ្ទេរចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏ត្រូវប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ចថ្មីដោយទទួលបន្ទុកលើកិច្ចការងារពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ផ្អែកតាមសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំណត់យ៉ាងដូច្នេះថា៖«ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារពិពិធកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន»។

ឯកឧត្ដម សុខ ចិន្តាសោភា ត្រូវប្រមុខរាជរដ្ឋាភិបាលចាត់ទុកថា ជាអ្នកមានបទពិសោធផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៧ ឯកឧត្ដមត្រូវបានតែងតាំងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយនៅឆ្នាំ២០០៨ លោក ក៏ទទួលបានតំណែង១ថែមទៀត គឺតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ គេកត់សម្គាល់ឃើញថា ឯកឧត្ដម ជាមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ដទៃទៀត ដែលតែងតែអមដំណើរ សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស ហើយជារឿយៗក្នុងអំឡុងពេលអមដំណើរនោះ ឯកឧត្ដម តែងតែឆ្លៀតពេលជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីធ្វើបទបង្ហាញអំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស នៅខែសីហា ឆ្នាំ២០២៣ ក្នុងរាជរដ្ឋាភិបាលជំនាន់ថ្មីដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទោះយ៉ាងណា ប្រមាណ១៥ខែក្រោយមក រាជរដ្ឋាភិបាល ក៏យកឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេសក្នុងជំនាន់សម្តេចតេជោ មកកាន់តំណែងនេះសាជាថ្មី ជំនួសលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។

រាជរដ្ឋាភិបាលអះអាងថា ការដោះដូររដ្ឋមន្រ្តីការបរទេសនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្នែក«កិច្ចការបរទេស» សំដៅ ឆ្លើយ តប នឹង ការ វិវត្ត កាន់ តែ ស្មុគ ស្មាញ នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង