**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ និងបានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថាន TVET, វាគ្មិនកិត្តិយស, ក្រុមការងារសម្របសម្រួល រួមនិងប្រគល់ជូនវិញ្ញាបនបត្រដល់ គ្រូឧទេ្ទស, គ្រូឧទ្ទេសជំនួយ និងគ្រូសិក្ខាកាមសរុបជាង ២៥០នាក់។

ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Park) នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២នេះ គឺដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់ថាតាមរយៈវគ្គវិក្រឹតការក្នុងរយៈពេល១០ថ្ងៃមកនេះ គឺគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ច្បាស់ជាទទួលបាននូវជំនាញកាន់តែប្រសើរក្នុងការរៀបចំផែនការបង្រៀនគ្រប់ម៉ូឌុលស្នូល និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងថ្នាក់រៀន និងរោងជាងប្រមុំ ក៏ដូចជាទទួលបានជំនាញប្រាស្រ័យទាក់ទងតាមកន្លែងការងារជាមួយសហគ្រិនប្រកបដោយប្រសិទ្ធភាព និងមូលដ្ឋានច្បាប់ការងារ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្គត់ធ្ងន់ថាការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាដែលមានមូលដ្ឋានច្បាស់លាស់ក្នងការពង្រឹងចំណេះដឹង និងជំនាញ, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាកត្តាស្នូលក្នុងបរិបទសកលភាវូបនីយកម្ម គុណភាពនៃ TVET ដើម្បីអភិវឌ្ឍធនធានមនុស្ស ឆ្ពោះទៅចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងន័យនេះ គ្រូបច្ចេកទេសគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូឧទ្ទេស គ្រូឧទ្ទេសជំនួយ គ្រូសិក្ខាកាមសរុបចំនួន១៩០នាក់ និងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង