ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនិងការធ្វើបទបង្ហាញនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕