**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤

លោកជំទាវ អ៊ឹម សិទ្ធិការ្យ បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព

ភ្នំពេញ៖ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងជានាយកកម្មវិធីសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព សិក្ខាសាលានេះបានរៀបចំឡើងដោយគណ:ឆ្មប កម្ពុជា និងសហការឧបត្ថម្ភដោយអង្គការ UNFPA។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដូចជា៖
-ការផ្តល់ធាតុចូលពី សេវាសាធារណ និងឯកជនទៅលើខ្លឹមសារនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) ដោយផ្អែកលើយុទ្ធសាស្ត្រគន្លឹះចំនួនបី ការរស់រានមានជីវិត (Survive) ការរីកចម្រើន(Thrive) និងការផ្លាស់ប្តូរ (Transform) នៃយុទ្ធសាស្រ្តសកលស្តីពី សុខភាពស្រ្តី កុមារ និងវ័យជំទង់ ឆ្នាំ២០១៦-២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននៅការអភិវឌ្ឍប្រកបដោយចីរភាព (SDG) ត្រឹមឆ្នាំ២០៣០ និងផ្អែកលើក្របខណ្ឌអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) របស់អង្គការUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច
-ការសិក្សា និងឯកភាពគ្នាទៅលើយុទ្ធសាស្រ្តនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប ដែលឆ្លើយតបទៅនឹងបរិបទ និងធនធានរបស់មូលដ្ឋានសុខាភិបាល ដូចជាប្រជុំសម្ព័ន្ធសម្របសម្រួលឆ្មប (Midwifery Coordination Alliance Team- MCAT)ជាទៀងទាត់ ដោយមានការចូលរួមទាំងសេវាសាធារណៈ និងឯកជន ដែលដឹកនាំដោយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដោយមិនពឹងផ្អែកលើថវិការរបស់ដៃគូរអភិវឌ្ឍតែមួយ ដែលនឹងទទួលស្កាល់ដៃគូរអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មបផ្លូវការ។

ក្នុងឱកាសនោះដែរ លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើចំណុចមួយចំនួនដូចជា៖ ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត គឺជាគន្លឹះក្នុងការចូលរួមពង្រឹងសមត្ថភាពរបស់ឆ្មប ដើម្បីលើកកម្ពស់គុណភាពថែទាំផ្ទៃពោះរបស់មាតា នៅមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល។ ការយល់ដឹងពី រោគសញ្ញាហានិភ័យ និងការទំនាក់ទំនងគ្នាល្អ តាមរយៈការប្រជុំសម្ព័ន្ធឆ្មប (MCAT) គឺជាការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តយ៉ាងសំខាន់ ដែលឆ្មបម្នាក់ៗ ត្រូវបន្ត ដោយផ្សារភ្ជាប់នឹងការអនុវត្តន៍ជាក់ស្តែង ដូចជាការសង្គ្រោះមាតា និងទារក ( BmOCN ) ជាដើម។ ក្រៅពីការពង្រឹងសម្ថភាពរបស់ខ្លួន ឆ្មបនីមួយៗ ត្រូវប្រកបវិជ្ជាជីវៈ ដោយគោរពគោលការណ៍ សីលធម៍វិជ្ជាជីវៈទាំង៤ឱ្យបានជាប្រចាំកុំភ្លេចរឺធ្វេសប្រហែសឡើយ។

សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាប្រធាន អនុប្រធានមន្ទីរពេទ្យថ្នាក់ជាតិទាំង៩ មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង១០ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ប្រធានផ្នែកគាំពារមាតា និងទារក នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលរាជធានី  និងអង្គការដៃគូពាក់ព័ន្ធ ក្រុមប្រឹក្សាគណៈឆ្មបរាជធានី មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យឯកជន ប្រមាណចំនួន ១២១នាក់៕

អត្ថបទដែលជាប់ទាក់ទង