**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៤

ភ្នំពេញ៖ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គមតាមរយៈសាសនមាគ៌ា”។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់  ពីសុខដុមនីយកម្មសាសនានៅកម្ពុជា ក៏ដូចជាការបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកចំហរនូវសិទ្ធ សេរីភាព នៃជំនឿសាសនារបស់ ប្រជាពលរដ្ឋកម្ពុជា យ៉ាងពេញលេញ ទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងបានដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួម អនុវត្តជាក់ស្តែងបន្ថែមទៀត ឱ្យសមស្របតាមការវិវត្តន៍របស់សង្គម ដើម្បី រួមចំណែកការអភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនឹងការផ្តល់នូវសិទ្ធសេរីភាពខាងជំនឿសាសនា ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ ការគ្រប់គ្រងនៃសាសនាក៏ត្រូវតែគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្ដមបន្តថា ក្នុងនោះ ដើម្បីរក្សាឲ្យបាននូវភាពសុខដុមនីយកម្មក្នុងវិស័យសាសនាឲ្យបានស្ថិតស្ថេរ ក្នុងសាសនានីមួយៗ ដែលជាការរួមចំណែកធ្វើឱ្យយើង សម្រេចបាននូវ សង្គមជាតិមួយដ៏ល្អផូផង់គ្មានអំពើហិង្សា ការរើសអើង ការប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ការបែងចែកក្នុងចំណោមប្រជាពលរដ្ឋ ដែលបណ្តាលមកពី ភាពខុសគ្នា នៃជំនឿសាសនានីមួយៗ សំដៅទប់ស្កាត់រាល់ការយកសាសនា ធ្វើជាឧបករណ៍ បម្រើផលប្រយោជន៍បុគ្គល ដែលធ្វើឱ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរនៃជំនឿសាសនា និងប្រែក្លាយសក្តានុពល របស់សាសនា នីមួយៗ ឱ្យទៅជាកម្លាំងចលករដ៏មានប្រសិទ្ធិភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រួមចំណែកការពារសុខសន្តិភាព សាមគ្គីភាព ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គមជាតិ។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានផ្តល់ទស្សនទានដល់អង្គសិក្ខាសាលាទាំងមូលថា៖

១.សូមឱ្យមេដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ គោរពព្រះវិន័យធម៌ ព្រះធម៌ក្នុងសាសនានីមួយៗ ស្របតាមច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា។

២.សូមឱ្យបន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងគាំទ្រ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សនិងការអភិវឌ្ឍ វិស័យសាសនានៅកម្ពុជាឱ្យមានភាពសុខដុមរមនាជានិរន្តរ៍ ។

៣.គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

៤.សូមឱ្យគ្រប់ភាគីពាក់ព័ន្ធនិងមេដឹកនាំសាសនា បន្តអនុវត្ត មុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឱ្យបាន ជ្រួតជ្រាបគ្រប់មជ្ឈដ្ឋានជាពិសេសបរិស័ទ ជាយុវជន គប្បីខិតខំកែច្នៃ ចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ដែលសុចរិត ប្រកបដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង បញ្ចៀសឱ្យបានជាដាច់ខាតនូវរាល់អធិករណ៍ទាំងក្នុងក្របខណ្ឌនៃសាសនា របស់ខ្លួន និងជាមួយសាសនាដទៃ។

៥.គោរពសេរីភាពខាងជំនឿដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា បង្កើនសាមគ្គីភាពរវាងគ្រប់សាសនា ដើម្បីប្រែក្លាយសក្តានុពលសាសនា ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព និងការ អភិវឌ្ឍប្រកបដោយចិរភាព ។

សូមជម្រាបជូនថា សិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមតាមរយៈសាសនមាគ៌ា” នាឱកាសនេះ មានការអញ្ជើញចូលរួមដោយសម្តេច ព្រះមន្រ្តីសង្ឃទាំង២គណៈ  ,សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នអន្តរក្រសួង, អភិបាលរងរាជធានី-ខេត្ត, ប្រធានមន្ទីរធម្មការនិងសាសនាទាំង២៥ខេត្ត-ក្រុង, ថ្នាក់ដឹកនាំឥស្លាមសាសនា ,ថ្នាក់ដឹកនាំគ្រិស្តសាសនា និងតំណាងអង្គការពាក់ព័ន្ធ សរុបប្រមាណ៣២៤អង្គ/នាក់៕

អត្ថបទដែលជាប់ទាក់ទង