**ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ ចូលទៅដល់ច្រាំងសមុទ្រខេត្តអាសេ នៃប្រទេសឥណ្ឌូណេស៊ី ខណៈ ៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី**អ៉ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ក្រុមកាងារអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអំណោយរបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខអនុសេនីយ៍ឯក ស្វាយ ហុិន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន**ឧត្ដមសេនីយ៍ទោ ខូវ លី៖ កម្លាំងជំនាញ ចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់**សត្វក្រៀល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង បានថយចុះប្រមាណ ១៥ក្បាល**អាកាសយានដ្ឋាន Muan នៅតែផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ Jeju Air**អ៊ីតាលី កំពុងជំរុញការចរចាសម្រាប់កិច្ចព្រមព្រៀង ១.៥ពាន់លានអឺរ៉ូ ជាងមួយក្រុមហ៊ុន SpaceX**អាមេរិក ជឿថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន**ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វកម្ម និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់**ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅបុសខ្នុរ ស្រុកចម្ការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា .**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម**ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»**រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ**មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត**រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង**លោក Elon Musk វាយប្រហារជាថ្មីលើនាយករដ្ឋមន្ត្រីអង់គ្លេស ជុំវិញរឿងអាស្រូវរំលោភ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមាត់បឹងខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៤១៦នាក់។

យោងតាមរបាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញថា ក្នុងខេត្តតាកែវមានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន ២១០ ១២១គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ២០៩ ៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤,៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២ ២០០ខ្នងផ្ទះ ស្មើនឹង ៥,៥១% ជាពិសេសខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។

បន្ទាប់ពីស្តាប់នូវមតិស្វាគមន៍និងរបាយការណ៍សមិទ្ធផលរបស់ឯកឧត្ដមអភិបាលខេត្តតាកែវ និងរបាយការណ៍បញ្ជាក់ពីការបន្តគាំទ្រនិងសហការជួយចូលរួមជំរុញការងារអនាម័យជនបទរបស់អង្គការផ្លេនអន្តរជាតិ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា អង្គពិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបានដោយសារគុណនៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។

សូមជម្រាបជូនផងដែរថា នៅត្រឹមពេលនេះ មានខេត្តចំនួន ១៣ ហើយ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី ខេត្ត ODF កើតឡើងដល់ ១៤ ក្នុងចំណោមរាជធានី ខេត្ត ទាំង ២៥ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង