**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

មនុស្សរាប់លាននាក់នៅគុយបា កំពុងរស់នៅក្នុងភាពងងឹតសូន្យសុង

ហាវ៉ាណា៖ គុយបាបានអះអាងកាលពីល្ងាចថ្ងៃពុធទី៤ ធ្នូថា ខ្លួនកំពុងព្យាយាមផលិតថាមពលអគ្គិសនីឱ្យគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រហែល១ភាគ៦នៃតម្រូវការខ្ពស់បំផុត។ ការណ៍នេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីបណ្តាញអគ្គិសនីជាតិ បានដួលរលំធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់។

សហភាពអគ្គិសនីជាតិគុយបា (UNE) អះអាងថា ខ្លួនកំពុងផលិតអគ្គិសនី៥៣៣មេហ្គាវ៉ាត់ ចំពេលប្រជាជនគុយបាភាគច្រើនរស់នៅក្នុងភាពងងឹតសូន្យសុង។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលគ្រប់គ្រងដោយបក្សកុម្មុយនីស្ដបានអះអាងថា ខ្លួននឹងផ្តល់អាទិភាពដល់ការចែកចាយថាមពលទៅកាន់មន្ទីរពេទ្យ និងកន្លែងផ្គត់ផ្គង់ប្រព័ន្ធទឹក។ ទន្ទឹមនឹងនេះ សាលារៀន និងសេវាកម្មរដ្ឋាភិបាលមិនសំខាន់ ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ នេះគឺជាការដាច់ចរន្តអគ្គិសនីចុងក្រោយបំផុតទូទាំងប្រទេសគុយបា។ ការតវ៉ាបានផ្ទុះឡើងក្នុងរយៈពេលពីរខែចុងក្រោយ ជុំវិញការដាច់ចរន្តអគ្គិសនីម្ដងហើយម្ដងទៀត ក៏ដូចជាការខ្វះខាតទឹកប្រើប្រាស់ ឧស្ម័ន និងស្បៀងអាហារ។

នៅឆ្នាំនេះ ប្រទេសគុយបាបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ដោយកង្វះខាតប្រេងឥន្ធនៈ គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិសេដ្ឋកិច្ច។ ការថយចុះនៃការនាំចូលប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា រុស្សី និងម៉ិកស៊ិក បានរុញច្រានរោងចក្រថាមពលដើរដោយប្រេងឥន្ធនៈធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងពេញលេញ។ ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោង និងការខ្វះខាតស្បៀងអាហារ ឱសថ និងទឹក បានធ្វើឱ្យជីវិតកាន់តែមិនអាចទ្រាំទ្របានសម្រាប់ប្រជាជនគុយបាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការណ៍នេះ បង្ខំឱ្យប្រជាជនគុយបាភៀសខ្លួនចេញពីកោះនេះក្នុងចំនួនដ៏ច្រើនលើសលប់។ ជុំវិញវិបត្តិទាំងនេះ គុយបានស្តីបន្ទោសលើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាម៉េរិក ដែល​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ទិញ​ប្រេង៕

អត្ថបទដែលជាប់ទាក់ទង