ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមសម្រាប់មន្ត្រីប្រតិបត្តិច្បាប់ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមសន្តិ បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមសម្រាប់មន្ត្រីប្រតិបត្តិច្បាប់ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។