**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន

ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពីបទក្បត់ជាតិ ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក

សេអ៊ូល៖ មន្រ្តីប៉ូលិសជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។

ការស៉ើបអង្កេតខាងលើធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងចំនួន២ គឺមួយពីគណបក្សប្រឆាំង Rebuilding Korea Party និងមួយទៀតពីក្រុមសកម្មជន ចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់ លោក Yoon ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចោទ អតីតរដ្ឋមន្រ្តីការពារជាតិ លោក Kim Yong-hyun, ប្រមុខកងទ័ព លោក Park An-su និងរដ្ឋមន្រ្តីមហាផ្ទៃ លោក Lee Sang-min ពីបទក្បត់ជាតិ ក៏ដូចជាពីបទចោទប្រកាន់ដទៃទៀត សម្រាប់ការជាប់ពាក់ព័ន្ធ​របស់ពួកគេ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ រីឯខាង ការិយាល័យរដ្ឋអាជ្ញា និងការិយាល័យស៉ើបអង្កេតអំពើពុករលួយលើ​មន្រ្តីជាន់ខ្ពស់ ក៏បានទទួលពាក្យបណ្តឹងចោទប្រកាន់ លោក Yoon និងមន្រ្តីរបស់លោក ពីបទក្បត់ជាតិ ផងដែរ។

ក្នុងសប្តាហ៍នេះ លោក Yoon បានបង្កភាពរំជើបរំជួបជាខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូង ក្រោយប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ទាំងកណ្តាលយប់កាលពីថ្ងៃអង្គារ។ វាគឺជាលើកដំបូងបំផុត ដែលច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញ ក្នុងរយៈពេលជាង៤ទសវត្សរ៍។ យ៉ាងណាក្តី នៅប៉ុន្មានម៉ោងក្រោយ ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានរួមគ្នាបោះឆ្នោតដើម្បីដកច្បាប់អាជ្ញាសឹកវិញ។ នាពេលនេះ អនាគតរបស់លោក Yoon ដែលបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២ ហាក់មិនច្បាស់លាស់ជាខ្លាំង។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ គណបក្សប្រឆាំងចំនួន៦ បាននាំគ្នាដាក់សំណើ ទៅកាន់សភា ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ សំណើនោះ បានអះអាងថា លោក Yoon បានបំពានរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេស ហើយចោទប្រកាន់ថា រូបលោក បានព្យាយាមដាក់ចេញច្បាប់អាជ្ញាសឹក ដើម្បីគេចវេះពីការស៉ើបអង្កេត លើសកម្មភាពខុសច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយលោក និងគ្រួសាររបស់លោក។

យ៉ាងណាមិញ គណបក្សកាន់អំណាច បាននិយាយថា សមាជិកសភាទាំងអស់របស់ខ្លួន នឹងបោះឆ្នោតជំទាស់លើ សំណើរបស់​ក្រុមបក្សប្រឆាំង ប៉ុន្តែមេដឹកនាំបក្សកាន់អំណាច បានស្នើឱ្យលោក Yoon ចាកចេញពីបក្ស។ សភាកូរ៉េខាងត្បូង នឹងបោះឆ្នោតលើ​សំណើដែលសំដៅដំណើរការចោទប្រកាន់ដកតំណែង លោក Yoon នៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង