**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

អភិបាលខេត្តបន្ទាយមានជ័យ សរសើរដល់កម្លាំងសមត្ថកិច្ចទាំង៣ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសរសើរដល់កម្លាំងសមត្ថកិច្ចទាំង៣ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ។ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានក្រុមប្រឹក្សា្រក្រុង ស្រុង អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានអង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ធ្វើសេច្តីរាយការណ៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានប្រសាសន៍ថា ពាក់ព័ន្ធការងារសន្តិសុខ គណៈបញ្ជាការឯកភាព ខេត្ត ស្រុក ក្រុង ដោយមានកងកម្លាំងសមត្ថិកច្ចទាំង៣ បានខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាលក៏ដូចជាប្រតិភូ អញ្ជើញមកក្នុងពិធីការងារសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកទទួលបានជោគជ័យ ។មួយវិញទៀត ក្នុងខេត្តបន្ទាយមានជ័យយើងកំពុងតែប្រមូលភោគផលស្រូវ បើទៅបីកន្លងមកខេត្តយើងជួបបញ្ហាគ្រោះរាំងស្ងួត ប៉ុន្តែក្រៅពីគ្រោះរាំងស្ងួតបន្តិចបន្តួចនេះឃើញថាផលស្រូវមានលក្ខណៈល្អប្រសើរ ស្រូវ៥៤ តម្លៃជិត១លានក្នុង១តោន ចំពោះ តម្លៃទីផ្សារក៏គ្មានបញ្ហាដែរ ដោយមានការសម្របសម្រួលជាប្រចាំពីក្រុមការងារក្រសួងកសិកម្មនិងមន្ទីរកសិកម្ម ពាណិជ្ជកម្មបានដើរតួយ៉ាងសំ ខាន់ជាមួយក្រុមហ៊ុន បៃតង។ ដើម្បីឲ្យខេត្តបន្ទាយមានជ័យ ផ្តល់សេវាសាធារៈល្អជាងគេនោះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលបានផ្តល់មនន្ត្រីស្ម្គចិត្តចំនួន២នាក់ សម្រាប់ក្រុង ស្រុកនិង១នាក់សម្រាប់ឃុំ សង្កាត់ ក្នុងផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋ ។ មួយវិញទៀតសេវាសំណូមពរយើងកំពុងធ្វើការដោះស្រាយជាបន្តបន្តាប់ តាមរយៈការអភិវឌ្ឍ កញ្ចប់ថវិកា ខេត្ត និងស្រុក ក្រុង ឃុំ សង្កាត់ សហការជាមួយដៃគូអភិវឌ្ឍក៏ដូចជាសម្បុរសជននានា ។កាលពីថ្ងៃទី០២ ធ្នូ កន្លងមកនេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាបើកឥ្យដំណើររថយន្តធំចេញ ចូលច្រកស្ទឹងបត់ ចាប់ពី៦ម៉ោងព្រឹក ដល់ម៉ោង១០យប់ ។ តន្ទឹមនោះដែរព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៃប្រទេសថៃ គឺមានភាពល្អប្រសើររវាងភាគីទាំងសងខាងក្នុងនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅចូលរួមពិភាក្សាការងារស្ដីពីទំនាក់ទំនងព្រំដែន ជាមួយរដ្ឋមន្ត្រីនៃប្រទេសថៃ ដោយផ្ដោតសំខាន់ទៅលើការងារតាមព្រំដែន ដោយជំរុញឲ្យមានភាពល្អប្រសើរក្នុងការនាំចេញ ក៏ដូចជានាំចូលនៅទំនិញរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះដែរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រីចូលរួមប្រជុំ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានក្រុមប្រឹក្សា ស្រុក ក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពទាំងអស់ ដែលបានអញ្ជើញចូលរួមប្រជុំនាថ្ងៃនេះ ។ មួយវិញទៀតកិច្ចប្រជុំថ្ងៃនេះ សម្រេចបានលទ្ធផលបានអនុម័តចំនួន៥ចំណុចសំខាន់ៗនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង