ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម បានអញ្ជើញជាគណៈអធិបតីថ្លែងសន្ទរកថាស្វាគមន៍ និងធ្វើបទបង្ហាញ នៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)” នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដែលរៀបចំឡេីងក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងអស់លោក លោកស្រីដែលអញ្ជើញមកពីតំណាងបណ្ដាធនាគារ និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនរូបទៀត៕