**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

អភិបាលខេត្តបាត់ដំបង ណែនាំយោធិនត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនអគតិដែលមានបំណងបំផ្លាញសន្តិភាពនោះទេ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ លូ បានណែនាំដល់យោធិនទាំងអស់ត្រូវគោរពវិន័យ ខិតខំប្រឹងប្រែងហ្វឹកហាត់យកចំណេះជំនាញមកបម្រើប្រជាពលរដ្ឋ ជាពិសេសដាច់ខាតកងកម្លាំងត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនអគតិដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាពនោះទេ។

ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា ទោះក្នុងតម្លៃណាក៏ដោយកងកម្លាំងដាច់ខាតត្រូវការពារសុខសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ខណៈសន្តិភាពរកបានដោយលំបាកតាមរយៈការបូជាសាច់ស្រស់ឈាមស្រស់  ប៉ុន្តែការការពារសុខសន្តិភាពកាន់តែពិបាកប្រសិនបើធ្វេសប្រហែសតែបន្តិចប្រទេសជាតិនឹងវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមជាមិនខាន។

ឯកឧត្តម សុខ លូ បានណែនាំដល់យោធិនទាំងអស់ត្រូវធ្វើជាគំរូរបស់ប្រជាពលរដ្ឋ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន។

ឯកឧត្តម សុខ លូ បានរំលឹកពីបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីកិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។បន្ទាប់ពីបណ្ដេញចេញពីក្របខណ្ឌមន្រ្តីរាជការ និងកងកម្លាំងទាំងនោះនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនថែមទៀតផង។

តំណាងយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី បានប្ដេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពអនុវត្តន៍ម៉ឺងមាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា យោធិននៃកងរាជអាវុធហត្ថខេត្តបាត់ដំបងទើបជ្រើសរើសថ្មីដែលបានប្រឡងជាប់ជាស្ថាពរមានចំនួន៥២នាក់ និងជាប់ត្រៀមបម្រុង៦នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប៦០១នាក់៕

អត្ថបទដែលជាប់ទាក់ទង