ឯកឧត្តម ប៉ូលី ដា ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ត្រៀមរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិក នៃគណៈកម្មការរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យទីតាំងត្រៀមរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕