**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក**រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា**កម្មវិធី “សាទរកម្ពុជា” គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង**វគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២៤ នៃតំបន់ប្រតិបត្តិការសឹករងកំបង់ស្ពឺ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**រដ្ឋមន្ត្រីអប់រំ៖ ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ**គ.ស.ព.ស៖ គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសបានបង្ហោះផ្សាយថាអាច នឹងមានការដកហូតពីតំណែងមន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៦ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះទេ

រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ក្រឡាប់នៅស្រុកអូរជ្រៅ បណ្តាលឱ្យ​មនុស្ស ១២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ នៅម៉ោង៥និង៣០នាទីទាបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤​នេះ ​​មានករណីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់បណ្តាលឱ្យ​មនុស្ស១២នាក់រងរបួសធ្ងន់​​ និងស្រាល​។​ ហេតុការណ៍នេះបានកើតទ្បើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចការ៉ាសាំងស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ​​​ ​ខេត្តបន្ទាយមានជ័យ ហើយមូលហេតុ គឺបណ្តាលមកពីអ្នកបើកងងុយដេក។

បើតាមប្រភពពីអ្នកដំណើរដែលជិះក្នុងរថយន្ត​​ បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់កើតឡើង គាត់បានជិះរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ«សំណាងហុងស៊ីង» ​បានចេញដំណើរពីភ្នំពេញម៉ោង៥ល្ងាចកាលពីថ្ងៃទី៥ធ្នូ។

ប្រភពបន្តថា​​ អ្នកដំណើរក្នុងរថយន្តមានខ្លះកំពុងដេក ឯខ្លះទៀតកំពុងអង្គុយជជែកគ្នា ព្រោះរថយន្តមាន២ជាន់ហើយមកដល់ចំណុចគ្រោះថ្នាក់នៅម៉ោង៥កន្លះទាបភ្លឺ ស្រាប់តែរថយន្តបានក្រឡាប់ បណ្តាលឱ្យមានអ្នករបួសធ្ងន់ និងស្រាល។ ពេលនោះអ្នកដំណើរក៏នាំគ្នាវារចេញតាមកញ្ចក់ដែលបែក​​ ខណៈនោះឃើញមានរថយន្តសង្គ្រោះនៃមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ មកដឹកសង្គ្រោះទៅកាន់មន្ទីពេទ្យ។

ទន្ទឹមនឹងនោះ​ មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅ​​ បានឱ្យដឹងថា​​ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនេះគឺបង្កឡើងដោយអ្នកបើកបរអាចបើកក្នុងស្ថានភាពងងុយដេកទើបបណ្តាលឱ្យរថយន្តធ្លាក់ផ្លូវ និងបង្កឱ្យមានជាគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុអ្នកបើកបរបានគេចខ្លួនបាត់ស្រមោលតែម្តង សន្សល់ទុកនៅតែអ្នករងរបួសអង្គុយចាំរថយន្តសង្គ្រោះតែប៉ុណ្ណោះ។​​ ដោយទ្បែកចំពោះរថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង