ពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ តើថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ គួរធ្វើបែបណា?
ភ្នំពេញ៖ ប្រាកដណាស់! ដើម្បីចៀសវាងការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ នៅពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ ថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដូចខាងក្រោម៖
+ជូនដំណឹងមក ប.ស.ស. តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ដើម្បីជួយសម្របសម្រួលជនរងគ្រោះទៅកាន់មន្ទីរពេទ្យ
+ត្រូវបញ្ជូនរបាយការណ៍ហានិភ័យការងារ និងឯកសារពាក់ព័ន្ធមក ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៤៨ម៉ោងនៃថ្ងៃធ្វើការ បន្ទាប់ពីកម្មករនិយោជិតទទួលរងហានិភ័យការងារ តាមរយៈ ៖
-អ៊ីមែល៖ benefit@nssf.gov.kh ឬ
-យកមកដាក់ផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតបំផុត
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង ៕