**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត ។

ពិធីនេះមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ក្នុងនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលតាមបណ្តាក្រុង/ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និងរាយការណ៍អំពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤កន្លងមក និងទិសដៅសម្រាប់អនុវត្តន៍ឆ្នាំ២០២៥។ លោកក៏បានដាក់ចេញនូវផែនការសម្រាប់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះទាំងអស់យកទៅអនុវត្តន៍ ត្រូវពង្រឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម, ពង្រឹងការងារភូមិឃុំ/សង្កាត់មានសុវត្ថិភាព, បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, ពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារ តួនាទី ភារកិច្ច សម្រេចបានលទ្ធផល គួរជាទីមោទនៈ។

ឯកឧត្តម ក៏បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ចំណាកស្រុកឆ្លងដែនខុសច្បាប់, ការបម្រើសេវាសាធារណ:, ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ, ពង្រឹងការងារប្រចាំការ យាមល្បាត, ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អតាមមូលដ្ឋាន ពិសេសគឺត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗ។

ទន្ទឹមគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗចំនួន៣ ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តការងារតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព ១- បង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើការងារនិងប្រយុទ្ធប្រឆាំងបទល្មើស ២-ការប្រើប្រាស់កម្លាំងរួម ផ្លាស់ប្តូរពត៌មានឲ្យក្លាយជាពត៌មានយុទ្ធសាស្ត្រ ៣-ត្រូវដាក់ផែនការប្រមូលផ្តុំពត៌មានសកល រៀបចំផែនការទប់ស្កាត់ ជៀសវាងមានការបង្កើតបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង