**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

អភិបាលខេត្តកណ្តាល ជំរុញដល់បណ្តាទីចាត់ការទាំង៥ និងអង្គភាពទាំង២ របស់សាលាខេត្តត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្តាទីចាត់ការទាំង៦ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល និងត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកាន់ល្អប្រសើរឡើងថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើនូវសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទតាមបណ្តាទីចាត់ការទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អជាមួយគ្នា និងជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ អំពីស្ថានភាពមន្ត្រីដែលកំពុងបំរើការងារតាមបណ្ដាទីចាត់ការនីមួយៗ និងផ្ដល់ឱកាសដល់បណ្ដាទីចាត់ការនានាលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរួមគ្នាធ្វើការរិះរកដំណោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីធ្វើឲ្យការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីតាមបណ្ដាទីចាត់ការនានា កាន់តែរលូន និងកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវបន្តខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ មានការទទួលខុសត្រូវខ្ពស់ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនអង្គភាព និងប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ម៉្យាងទៀតមន្ត្រីទាំងអស់ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យទាន់សម័យកាល ជាពិសេសត្រូវសិក្សាស្វែងយល់អំពីច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន ដើម្បីជៀសវាងការប្រព្រឹត្តខុសច្បាប់ និងការពារខ្លួននៅពេលមានគេបំពានមកលើអង្គភាព ដែលផ្ទុយនឹងច្បាប់ដែលបានកំណត់។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា នាពេលខាងមុខនេះ ឯកឧត្តមអភិបាលខេត្តនឹងធ្វើការជួបប្រជុំផ្ទាល់ជាមួយមន្ត្រីតាមបណ្ដាទីចាត់ការទាំងអស់ របស់សាលាខេត្ត ដើម្បីត្រួតពិនិត្យ ស្វែងយល់អំពីសុខទុក្ខ បញ្ហាប្រឈម និងរបៀបរបបធ្វើការ សំដៅជួយដោះស្រាយនិងផ្ដល់អនុសាសន៍ណែនាំធ្វើយ៉ាងណាឲ្យការបំពេញភារកិច្ចការងារតាមបណ្ដាទីចាត់ការទាំងអស់កាន់តែមានភាពរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង