រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់អំពីការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ តាមឹម ឃុំអូរដំបង១ ស្រុកសង្កែ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់អំពីការរស់នៅ របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ តាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។