អ៊ុយក្រែន បង្ហាញអាវុធថ្មីប្រភេទ «រ៉ុក្កែត-ដ្រូន» ផលិតក្នុងស្រុកផ្ទាល់ ដែលអាចហោះបានចម្ងាយ ៧០០គីឡូម៉ែត្រ
កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ អ៊ុយក្រែនបានបង្ហាញ អាវុធប្រភេទជា «រ៉ុក្កែត-ដ្រូន» ផលិតក្នុងស្រុកផ្ទាល់ស៊េរីថ្មី ដែលអាចហោះបានចម្ងាយ ៧០០គីឡូម៉ែត្រ ពោលគឺឆ្ងាយលើស២ដង ធៀបនឹងមីស៉ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិច។
អាវុធខាងលើ ដែលមានឈ្មោះថា Peklo គឺជា ប្រភេទ «រ៉ុក្កែត-ដ្រូន» ទី២ហើយ ដែលត្រូវបានបង្ហាញដោយអ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងព្យាយាមបង្កើនសមត្ថភាព ក្នុងការវាយប្រហារ ឱ្យបានជ្រៅចូលទៅក្នុងទឹកដីរបស់រុស្ស៉ី ដែលបានធ្វើសង្រ្គាមឈ្លានពានប្រឆាំងមកលើខ្លួន កាលពីជិត៣ឆ្នាំមុន។ អាវុធ «រ៉ុក្កែត-ដ្រូន» ដំបូង ដែលអ៊ុយក្រែន បានបង្ហាញ មានឈ្មោះថា Palianytsia។
កាលពីខែមុន រដ្ឋមន្រ្តីទទួលបន្ទុកលើការផលិតអាវុធរបស់អ៊ុយក្រែន បានលើកឡើងថា អាវុធប្រភេទនេះ អាចនិយាយបានថា ស្រដៀងទៅនឹងមីស៉ីលគ្រូស ដែលហោះក្នុងកម្ពស់ទាប លើគន្លងតាមប្រព័ន្ធនាំផ្លូវ ឆ្ពោះទៅកាន់គោលដៅ ហើយជាទូទៅ មានល្បឿនយឺតជាងល្បឿនសំឡេង។
ក្នុងពិធីប្រគល់អាវុធ Peklo ឱ្យទៅយោធា តំណាងក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែន Ukroboronprom បានអះអាងថា ពួកវាអាចហោះបានចម្ងាយ៧០០គីឡូម៉ែត្រ និងមានល្បឿនអាចដល់ ៧០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៉ីល ATACMS ដែលអាមេរិកផ្គត់ផ្គង់ឱ្យអ៊ុយក្រែន អាចបាញ់បានចម្ងាយត្រឹមជាង ៣០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានព្យាយាមស្វែងរកសមត្ថភាព ក្នុងការវាយប្រហារឱ្យបានចម្ងាយកាន់តែឆ្ងាយ ដើម្បីតបតជាមួយរុស្ស៉ី ហើយកាលពីខែមុន ទើបតែទទួលបាន ការអនុញ្ញាតពីសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការប្រើប្រាស់មីស៉ីលរបស់ពួកគេ លើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ អំឡុងសង្រ្គាមប៉ុន្មានឆ្នាំមកនេះ អ៊ុយក្រែនបានប្រើប្រាស់ ដ្រូនបំពាក់ដោយគ្រឿងផ្ទុះ និងហោះហើរដោយប្រើស្លាបចក្រ ដើម្បីវាយប្រហារលើគោលដៅ ដែលស្ថិតនៅចម្ងាយរហូតដល់ ១ ០០០គីឡូម៉ែត្រ ក្នុងប្រទេសរុស្ស៉ី៕