**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល សុំទោសប្រជាជន ខណៈការបោះឆ្នោតដកតំណែងកាន់តែខិតជិតមកដល់

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានសុំទោសដល់ប្រជាជននៅក្នុងសុន្ទរកថាតាមទូរទស្សន៍ខ្លីមួយនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ មុនពេលការបោះឆ្នោតដកតំណែងរូបលោកជុំវិញការប្រើច្បាប់អាជ្ញាសឹក ដែលបង្កភាពវឹកវរទូទាំងប្រទេស។

នៅក្នុងសុន្ទរកថាខ្លីមួយទៅកាន់ប្រទេសជាតិ លោក យូន បានសុំទោសចំពោះការប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយនិយាយថា វាត្រូវបានធ្វើឡើងចេញពីការអស់សង្ឃឹមរបស់គាត់ក្នុងនាមជាប្រធានាធិបតី។ លោកបាននិយាយថា៖«ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង និងសូមអភ័យទោសដោយស្មោះចំពោះប្រជាពលរដ្ឋ ដោយបន្ថែមថាលោកបានបណ្តាលឱ្យមានការថប់បារម្ភ និងការរអាក់រអួលដល់ពលរដ្ឋកូរ៉េខាងត្បូង»។ មិនត្រឹមតែប៉ុណ្ណោះ លោកបានសន្យាថានឹងមិនប្រកាសប្រើច្បាប់អាជ្ញាសឹកជាលើកទី២ ឡើយ។

លោក យូន បន្ថែមថា លោកប្រគល់ការគ្រប់គ្រងរដ្ឋាភិបាលទៅឱ្យគណបក្សកាន់អំណាច ហើយនឹងអនុញ្ញាតឱ្យគណបក្សសម្រេចអាណត្តិរបស់គាត់។ លោកអះអាងថា នឹង មិន គេច ពី ការ ចោទ ប្រកាន់ ផ្លូវ ច្បាប់ ទេ។

សុន្ទរកថានេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក យូន ចាប់តាំងពីលោកបានលុបចោលបទបញ្ជាច្បាប់អាជ្ញាសឹកនៅព្រឹកថ្ងៃពុធ។ បាតុកម្មកាន់តែក្ដៅគគុកប្រឆាំងនឹងលោក យូន ជុំវិញការប្រើច្បាប់អាជ្ញាសឹក។ ប៉ូលិសរំពឹងថាមនុស្សរាប់ម៉ឺននាក់នឹងចូលរួមបាតុកម្មប្រឆាំងលោក យូន នៅថ្ងៃសៅរ៍មុនការបោះឆ្នោតដកតំណែង។

មេដឹកនាំគណបក្សកាន់អំណាចកូរ៉េខាងត្បូង លោក ហាន់ ដុងហុន (Han Dong-hoon) បាននិយាយបន្ទាប់ពីសុន្ទរកថារបស់លោក យូន ថា៖« លោកប្រធានាធិបតីលែងមានតួនាទីក្នុងការបំពេញកាតព្វកិច្ចសាធារណៈទៀតហើយ ហើយការលាលែងពីតំណែងរបស់លោកនៅពេលនេះ គឺមិនអាចជៀសបានឡើយ»។

ការដកតំណែងលោក យូន នឹងត្រូវការការគាំទ្រពីពីរភាគបីនៃសភា ឬ២០០ នៃសមាជិក៣០០។ គណបក្ស ប្រជាធិបតេយ្យ និង គណបក្សប្រឆាំង តូចៗ ផ្សេងទៀត រួមគ្នា មាន១៩២អាសនៈ។ គួរបញ្ជាក់ថា ប្រសិនបើលោក យូន លាលែងពីតំណែង ឬត្រូវបានដកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហាន ឌុក-សូ (Han Duck-soo) នឹងបំពេញតួនាទីជាអ្នកដឹកនាំរហូតដល់ការបោះឆ្នោតថ្មីមួយត្រូវបានប្រារព្ធឡើង៕

អត្ថបទដែលជាប់ទាក់ទង