ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម
ភ្នំពេញ៖ នៅការិយាល័យកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវដែលបំភាយឧស្ម័នមេតានទាប (Low-methane Emission Rice Production) ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន THANKS CARBON ក៏បាននិងកំពុងអនុវត្តនូវគម្រោងសាកល្បងទៅលើផលិតកម្មស្រូវនេះជាមួយកសិករខ្នាតតូចនៅក្នុងខេត្តបាត់ដំបង ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕