**នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស**រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់**ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ**សម្តេចធិបតី៖ គុណភាពអប់រំ អាស្រ័យលើគុណភាពគ្រូ ទោះមានឧបករណ៍ទាន់សម័យ បើកម្រិតគ្រូនៅតែបង្រៀនតាមជំនាន់១០ឆ្នាំ ឬ២០ឆ្នាំមុន គឺមិនអាចដើរទាន់សម័យឌីជីថលទេ**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ជួបសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ក្រោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យអាជីវករអាចមានសិទ្ធិកាន់កាប់មួយជីវិត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសហការី អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខក្រុមអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ដែលរងគ្រោះដោយអគ្គិភ័យ ហើយទទួលបានដណោះស្រាយដ៏ល្អឥតខ្ចោះពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានបញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យក្រុមអាជីវករមានសិទ្ធិកាន់កាប់មួយជីវិត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារសាងសង់ពន្លឿនការជួសជុល សាងសង់ផ្សារបឹងឈូកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីប្រគល់ជូនបងប្អូនចូលលក់ដូរវិញបានឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរឯកឧត្តម សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់ តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីប្រមុខរាជរដ្ឋាភិបាលយើង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជីវករផ្សារបឹងឈូក ដែលលក់ដូរជុំវិញផ្សារឆេះកន្លងមក ត្រូវផ្អាកការលក់ដូរមួយរយៈសិនចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះតទៅ ដើម្បីទុកឲ្យក្រុមការងារសាងសង់នឹងពន្លឿនការវាយ ប្លង់សេ និងជញ្ជាំងដែលខូចខាត ដោយយកកម្ទេចកម្ទីចេញឱ្យបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរបានវិញដោយសុវត្ថិភាព និងបានយូរអង្វែងផង។

សូមជម្រាបថា ក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះ សម្ដេចបានប្រកាសអនុញ្ញាតឱ្យរៀបចំជួសជុល សាងសង់តូបដែលឆេះឡើងវិញ ដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដូចដើមដដែល និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅដោយមិនមានបង់ថ្លៃតូបទៀតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង