**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក**រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា**កម្មវិធី “សាទរកម្ពុជា” គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង**វគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២៤ នៃតំបន់ប្រតិបត្តិការសឹករងកំបង់ស្ពឺ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**រដ្ឋមន្ត្រីអប់រំ៖ ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ**គ.ស.ព.ស៖ គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសបានបង្ហោះផ្សាយថាអាច នឹងមានការដកហូតពីតំណែងមន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៦ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះទេ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់វិញ្ញាបនបត្រ ដល់និស្សិត និងសិស្ស នៃសាកលវិទ្យាល័យធនធានមនុស្ស

ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស

 

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ ដែលមកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស, ថ្នាក់ដឹកនាំជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកទាំង២ ព្រមទាំងសមាជិក សមាជិកានៅក្នុងមូលដ្ឋានស្រុក ឃុំ យ៉ាងច្រើនកុះករផងដែរ។

យោងតាមរបាយការណ៍របស់ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថា ក្នុងស្រុកសាមគ្គីមានជ័យ មានវិទ្យាល័យចំនួន២ មានសិស្សានុសិស្សសរុបចំនួន ៣៤៩នាក់ ក្នុងនោះសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣០៤នាក់ ស្រី ១៩៣នាក់ ក្នុងនោះមាននិទ្ទិស A ចំនួន ៣នាក់។ ដោយឡែក លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកទឹកផុស បានបញ្ជាក់ថា ក្នុងស្រុកទឹកផុស មានវិទ្យាល័យចំនួន២ មានមានសិស្សានុសិស្សសរុបចំនួន ៣១០នាក់ ក្នុងនោះសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ២៩៨នាក់ ស្រី ១៨០នាក់។ ជារួមក្នុងស្រុកទាំង២ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ៦៥៩នាក់ ជាប់ ៦០២នាក់ ស្មើនឹង ៩១,៣៥ ស្រី ៣៧៣នាក់ ក្នុងនោះ និទ្ទេស A ចំនួន ៣នាក់, និទ្ទេស B ចំនួន ៤៤នាក់, និទ្ទេស C ចំនួន ១៤៥នាក់, និទ្ទេស D ចំនួន ២០៦នាក់ និងនិទ្ទេស Eចំនួន ២០៤នាក់។

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងបានជម្រាបជូនអង្គប្រជុំពីតម្លៃនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្ដី និងបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ ថ្នាក់ដឹកនាំ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងបានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងបុព្វហេតុសុខសន្ដិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ដល់សិស្សានុសិស្សទាំងអស់ត្រូវបន្ដខិតខំរៀនសូត្រ ព្រោះការសិក្សាជាកិច្ចការត្រូវធ្វើមួយជីវិត, ត្រូវរៀនភាសាបរទេស និងជំនាញមួយពិតប្រាកដ ប្រចាំខ្លួន ដោយត្រូវខិតខំអភិវឌ្ឍជំនាញដែលខ្លួនមាន ជាពិសេសការសិក្សាលើខេមរភាសា ដែលជាភាសាកំណើតរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងករណីដែលសិស្សានុសិស្សណាគ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ឧត្តម ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ តាមរយៈថ្នាក់ដឹកនាំជាក្រុមការងារគណបក្សចុះតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំដល់គណៈកម្មាធិការគណបក្សតាមមូលដ្ឋានទាំងអស់ ត្រូវសម្របសម្រួលរៀបចំឯកសារបញ្ចូលបងប្អូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាមធ្យមសិក្សាថ្មីៗនេះ មានបំណងចូលរួមក្នុងជីវភាពនយោបាយគណបក្ស ទៅជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសប្រកបដោយក្ដីសោមនស្សនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន ៥៦.៣២០.០០០រៀល ជូនអង្គពិធី រួមមាន៖ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក ទាំង២ ម្នាក់ៗថវិកា ៤០០.០០០រៀល, អនុប្រធានការិយាល័យ ៤នាក់ ម្នាក់ៗថវិកា ២០០.០០០រៀល, នាយកវិទ្យាល័យទាំង៤ ម្នាក់ៗថវិកា ៤០០.០០០រៀល, នាយករង ៨នាក់ ម្នាក់ៗថវិកា ២០០.០០០រៀល, ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងជាប់ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ទាំង៦០២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៨០.០០០រៀល ដោយឡែក សិស្សនិទ្ទេស A ៣នាក់ ម្នាក់ៗទទួលបានថវិកា ១.២០០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង