**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តព្រះសីហនុ ណែនាំដល់សិស្សានុសិស្ស ឱ្យត្រូវខិតខំបន្តការសិក្សាប្រកបសដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង ស្មើ ៥បន្ទប់ នៃអនុវិទ្យាល័យសំរុង ដែលស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រប្រកបសដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រម សីលធម៌ វិជ្ជាជិវ:ប្រកួតប្រជែងថ្នាក់ខេត្ត និងរាជធានី ក្មួយៗនិងជួបជាមួយនឹងធនធានមនុស្សប្រទេសជិតខាងរបស់យើងនៅពេលខាងមុខ ដូច្នេះក្មួយៗនឹងក្លាយជាទំពាំងស្នងឬស្សី ហើយអាកំបាំង នៃភាពជោគជ័យ គឺត្រូវខិតខំឧស្សាព្យាយាមការសិក្សានៅសាលា នៅផ្ទះ ការរៀនជាក្រុមធ្វើឱ្យយើងមានការចងចាំបានល្អប្រសើរ។ ភាពជោគជ័យ វាកើតឡើងបានដោយសារពីជោគជ័យតូចជាច្រើនបូកបញ្ចូលគ្នា យើងជាយុវជនជំនាន់ក្រោយត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមាន ការស្តាយក្រោយ ព្រោះយើងមាន ឱកាស ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ ម្យ៉ាងទៀត ដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូសរបស់ក្មួយៗ ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះលើវិស័យអប់រំមានចំនួន៥ គឺ៖ ទី១.ការពង្រឹងសមត្ថភាពរដ្ឋ បាលសាធារណៈ, ទី២.ការលើកកម្ពស់គុណភាពអប់រំ, ទី៣.ការលើក កម្ពស់សុខភាពសេវាសុខាភិបាល, ទី៤.ការពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងទី៥.ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ តាមរយៈក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុក ដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈវិធានការចំនួន៤ រួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ច, ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូប ត្ថម្ភដល់កុមារ ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការជំរុញនឹងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ខ្លាំង លើការអភិវឌ្ឍមូលធនមនុស្ស ក្នុងគោលបំណងធ្វើឱ្យប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាង តិចប្រចាំជីវិត»។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេប ដោយគូសបញ្ចាក់ថា ដោយសារកំណើនសិស្សា នុសិស្សពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ធ្វើឱ្យសាលាមានការខ្វះខាតនូវអាគារសិក្សា ដោយមើលឃើញនូវការខ្វះខាតអាគារសិក្សានេះ ក្រុមគ្រួសារឧបាសិកា ភូ ស៊ុនស៊ុយបានជួយកសាងអាគារសិក្សាមួយខ្នង មាន ៥បន្ទប់នៅក្នុងអនុវិទ្យាល័យ ដែលមានទទឹង បណ្តោយ ចំណាយថវិកាអស់ចំនួន ១២៥,១០៧ដុល្លាអាមេរិក មិនទាន់គិតពីការចំណាយផ្សេងៗមានដូចជា សួនច្បារ ចាក់សាប ចាក់ដីធ្វើផ្លូវ ធ្វើស៊ុមទអណ្តូង ធ្វើគំរបអណ្តូង ខ្លោងទ្វារ ។ល។ អគារសិក្សានេះឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវស័យកម្ពុជាឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង