អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំស្រាយបំភ្លឺ លេីករណីសារព័ត៌មានដែលបានផ្សាយគ្មានមូលដ្ឋានគ្រឹះ ពីការចោទប្រកាន់អ្នកមានអំណាចដាក់លូរំលោភលេីដីសាធារណៈ បង្ខូចដល់កិត្តិយសខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្រាយបំភ្លឺ លេីករណីសារព័ត៌មានដែលបានផ្សាយគ្មានមូលដ្ឋានគ្រឹះ ពីការចោទប្រកាន់អ្នកមានអំណាចដាក់លូរំលោភលេីដីសាធារណៈ បង្ខូចដល់កិត្តិយសខេត្ត។
ក្នុងពិធីនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ ថាការចាក់ដីដាក់លូមិនមែនជាការរំលោភបំពានយកដីរដ្ឋនោះទេ (គេមានប្លង់កម្មសិទ្ធិស្របច្បាប់)។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តទៀតថា ទីតាំងដែលសារព័ត៌មានបានផ្សាយនោះ ជាទីតាំងដែលឯកឧត្តមស្គាល់ច្បាស់ ព្រោះជាកន្លែងដែលឯកឧត្តមធ្លាប់រស់នៅ ហេីយបេីអ្នកសារព័ត៌មានចង់បានព័ត៌មានពិត ឯកឧត្តមអាចបកស្រាយបញ្ជាក់បាន។
បន្ទាប់ពីនោះក៏មានអាជ្ញាមូលដ្ឋាន និងមន្ទីរធនធានទឹក ធ្វេីការបញ្ជាក់ថាទីតាំងដែលសារព័ត៌មានចុះផ្សាយនោះ វាពុំមែនជាការពិតដូចអ្វេីអ្វីដែលគេផ្សព្វផ្សាយនោះទេ។
ចុងបញ្ចប់ ឯកឧត្តម ខូយ រីដា បានធ្វេីការណែនាំដល់មន្ទីរព័ត៌មានខេត្ត ឱ្យប្រាប់ដល់សារព័ត៌មានដែលបានចេញផ្សាយព័ត៌មានដែលគ្មានមូល សូមត្រឡប់ទទួលផ្សាយព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ សមស្របជាអ្នកសារព័ត៌មានមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ៕