**រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា**អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប្រធានាធិបតីអ៊ុយក្រែន ឆ្លើយតបការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ ដោយទាមទារការធានាសន្តិភាព

ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិភាព មិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចាជាបន្ទាន់ រវាងអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយលោក Zelenskiy នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ហើយបានប្តេជ្ញាថានឹងជួយបញ្ចប់ជម្លោះ ប៉ុន្តែមិនទាន់បានបញ្ជាក់ពីវិធីសាស្រ្តច្បាស់លាស់នៅឡើយទេ។

លោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការចរចាដើម្បីបញ្ចប់នូវអ្វីដែលលោកបានហៅថា «ភាពឆ្កួតលីលា» នៅអ៊ុយក្រែន។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន Truth Social ថាលោក Zelensky និងអ៊ុយក្រែនចង់បានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ភាពឆ្កួតៗ គួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើម។

ទោះជាយ៉ាងណា លោក Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិភាព មិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ លោកបានព្រមានថា បទឈប់បាញ់ដោយគ្មានការធានា អាចនឹងត្រូវបានរំលោភបំពាន ដូចដែលធ្លាប់បានកើតឡើងពីមុន។

លោក Zelenskiy បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសន្តិភាព ដើម្បីការពារប្រជាជនអ៊ុយក្រែន និងទប់ស្កាត់ការឈ្លានពានបន្ថែមទៀត។

នៅពេលយើងនិយាយអំពីសន្តិភាពប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ី យើងត្រូវនិយាយអំពីការធានាប្រកបដោយប្រសិទ្ធភាពសម្រាប់សន្តិភាព។ ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពច្រើនជាងអ្នកផ្សេងទៀត សង្រ្គាមមិនអាចបញ្ចប់ដោយក្រដាសមួយសន្លឹក និងហត្ថលេខាមួយចំនួននោះទេ។ បទឈប់បាញ់ដោយគ្មានការធានាអាចកើតឡើងនៅពេលណាមួយក៏បានដែរ ដូចដែល លោក ពូទីន បានធ្វើកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក Zelenskiy។

អត្ថបទដែលជាប់ទាក់ទង