**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ប្រជាជនកម្ពុជាតែងតែចងចាំ និងថ្លែងអំណរគុណចំពោះជំនួយ និងការគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងការកសាងអភិវឌ្ឍប្រទេសក្រោយទទួលបានសុខសន្តិភាពពេញលេញ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៦ (The 6th Japan Travel Fair 2024) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុនអ៊ិណូ អាតស៊ុស៊ិ (UNEO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំប្រទេសកម្ពុជា លោក ណាហ្គាស៊ូហ្គី ហាជីមី (NAKASUGI Hajime) នាយកប្រតិបត្តិនៃអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ប្រចាំទីក្រុងបាងកក លោក KAWAKAMI Akio ប្រធានគ្រប់គ្រងទូទៅ ផ្សារទំនើប AEON Mall Sen Sok City ក្រុមហ៊ុនទីភា្នក់ងារទេសចរណ៍ពីប្រទេសជប៉ុន ពីប្រទេសកម្ពុជា និងពីប្រទេសសឹង្ហបូរី រូមទាំងក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាសាកេដ៏ល្បីមួយនៅប្រទេសជប៉ុន ព្រមទាំងប្រជាពលរដ្ឋចូលរួមពិពរណ៍ច្រើនកុះករនៅផ្សារទំនើបអ៊ីអនម៉ល ២ (សែនសុខ) រាជធានីភ្នំពេញ។

តាមរយៈពិព័រណ៌ទេសចរណ៍ជប៉ុនលើកទី៦នេះ ប្រជាជនកម្ពុជាអាចស្វែងយល់ពីព័ត៌មាន វប្បធម៌ ប្រពៃណី សិល្បៈ និងតំបន់ទេសចរណ៍នានាៗ របស់ប្រទេសជប៉ុន ហើយអង្គការទេសចរណ៍ជាតិជប៉ុន និងក្រុមហ៊ុនទីភា្នក់ងារទេសចរណ៍ជប៉ុន អាចពិនិត្យឃើញមើលជាក់ស្តែងនូវស្ថានភាពនយោបាយ សុខសន្តិភាព សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈដែលមានស្ថេរភាពល្អប្រសើរ ការវិនិយោគជាក់ស្តែង និងកំពុងរីកចំរើនរបស់ធុរជនជប៉ុន ពិសេសសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីអាចរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ជូនអតិថិជនរបស់ខ្លួននៅប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត ក៏ដូចជាកាលានុវត្តភាពវិនិយោគផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាប្រជាជនកម្ពុជាតែងតែចងចាំ និងថ្លែងអំណរគុណចំពោះជំនួយ និងការគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងការកសាងអភិវឌ្ឍប្រទេសក្រោយទទួលបានសុខសន្តិភាពពេញលេញ។ ប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់រាប់អាន និងរីករាយរង់ចាំស្វាគមន៍ប្រជាជនជប៉ុន ដោយសារទាំងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន មានអត្តចរិតស្លូតបូត សុភាពរាបសារ គោរពគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់។ លើសពីនេះទៀត ប្រជាពលរដ្ឋកម្ពុជា ក៏ចូលចិត្តម្ហូបជប៉ុន និងនិយមប្រើប្រាស់ផលិតផលពីប្រទេសជប៉ុន ដោយសារមានគុណភាពល្អនិងតម្លៃសមរម្យ ៕

អត្ថបទដែលជាប់ទាក់ទង