**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យបណ្តាអង្គភាព កងកម្លាំងចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុកទាំង៥ និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ក្នុងគោលបំណងធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសម្រាប់ខេត្តព្រះសីហនុ ដោយពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្លើយតបទៅនិងការគ្រប់គ្រងបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គម ជាពិសេសធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ បង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធជាមួយនឹងស្ថាប័ននានាក្នុងការរៀបចំកម្លាំង មធ្យោបាយ និងវិធានការសរុប ដើម្បីចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យបណ្តាអង្គភាព កងកម្លាំងចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងផែនការសកម្មភាពរបស់អង្គភាពរបស់ខ្លួនផ្ទាល់ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តផែនការសកម្មភាព ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ។

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ភារកិច្ចគ្រប់គ្រងតាមគោលដៅដែលមានលក្ខណស្មុគស្មាញនៅក្នុងមូលដ្ឋានរួមទាំងទីតាំងកម្សាន្ត សប្បាយមនុស្សពេញវ័យ ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដោយធ្វើរដ្ឋបាលចំហរត្រួតពិនិត្យបទល្មើសផ្សេងៗតាមការចាំបាច់ ត្រូវរៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយ សម្ភារៈ និងកំណត់ពេលវេលាទីតាំង និងស្ថានភាពជាក់ស្តែង ដើម្បីត្រួតពិនិត្យបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ រៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ទីប្រជុំជន ផ្សារ សាលារៀន រមណីយដ្ឋានទេសចរណ៍ និងតំបន់ឆ្នេរ ទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្មេងទំនើង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ និងច្បាប់ផ្សេងៗពាក់ព័ន្ធការពារធនធានធម្មជាតិ និងដីរដ្ឋ ។ល។ ពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការចុះធ្វើវេទិការសាធារណដល់មូលដ្ឋាន ដើម្បីស្តាប់សំណើ សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណឱ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង