**សម្ដេចធិបតី៖ ក្រោមម្លប់នៃសុខសន្តិភាពកម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ**កម្ពុជាចូលរួមអបអរសាទរចំពោះសាធារណរដ្ឋប្រជុំកោះម៉ាស្សល ដែលបានដាក់ពាក្យស្នើសុំចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា**កម្ពុជាចូលរួមអបអរសាទរចំពោះសាធារណរដ្ឋប្រជុំកោះម៉ាស្សល ដែលបានដាក់ពាក្យស្នើសុំចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា**សម្ដេចធិបតី៖ នៅកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃ**អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ធ្វើដំណើរទស្សនកិច្ចសិក្សា ពីការគិតគូរឡើងវិញអំពីការគាំពារសង្គម និងការប្រែប្រួលអាកាសធាតុ នៅអូស្ត្រាលី**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥**សម្ដេចធិបតី ផ្ដល់អនុសាសន៍ដល់ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃទាំងពីរគណៈ រៀបចំបណ្ដុះបណ្ដាលតួនាទីភារកិច្ចដល់មន្ដ្រីសង្ឃ អាចារ្យគណៈកម្មការវត្តឱ្យបានទូលំទូលាយ**សម្ដេចធិបតី លើកទឹកចិត្តឲ្យក្រសួងធម្មការ បន្តសហការសាមគ្គីគ្នា ជួយសហគមន៍សាសនាដទៃទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍​សុខដុមនីយកម្ម​សាសនា**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញ ស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចទាំង៦ព្រះអង្គ**គិតត្រឹមពាក់កណ្តាលខែមីនា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!

តៃវ៉ាន់បង្កើនកម្រិតនៃការប្រុងប្រយ័ត្នរបស់ខ្លួន មុនចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះនេះ

តៃប៉ិ៖ យោធាតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ និងបានបង្កើនកម្រិតនៃការប្រុងប្រយ័ត្នរបស់ខ្លួន ក្រោយមើលឃើញថា ចិនបានដាក់ដែនអាកាស នៅជាប់ឆ្នេរភាគខាងកើត ក្រោមការរឹតត្បិតជាបណ្តោះអាសន្ន ហើយបានចល័តនាវាកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រ មកកាន់ដែនទឹកក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា ចិនបានដាក់តំបន់សរុបចំនួន៧ នៃដែនអាកាស នៅភាគខាងកើតនៃខេត្ត Fujian និងខេត្ត Zhejiang ជាតំបន់បម្រុងទុកពិសេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធសប្តាហ៍នេះ។

តៃវ៉ាន់សង្ស័យថា ចិនគ្រោងនឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះខ្លួន ដ្បិតទីក្រុងប៉េកាំង ត្រូវបានរំពឹងរួចហើយថា នឹងធ្វើយ៉ាងដូច្នោះ ដើម្បីឆ្លើយតបដំណើរទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te កាលពីសប្តាហ៍មុន នៅប៉ាស៉ីហ្វិក ដែលរួមមាន ការឈប់សំចតនៅកោះហ្កាំ និងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ជាសកម្មភាពដែលចិនមិនពេញចិត្តជាខ្លាំង។

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្តថា យោធាតៃវ៉ាន់ ត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ នៅតាមកន្លែងយុទ្ធសាស្រ្តសំខាន់ៗ ហើយកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រតៃវ៉ាន់ កំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះសកម្មភាពយោធារបស់ចិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា សកម្មភាពបង្កហេតុឯកតោភាគី អាចបំផ្លាញសន្តិភាពនិងស្ថិរភាព នៅឥណ្ឌូប៉ាស៉ីហ្វិក ហើយនឹងមិនត្រូវបានស្វាគមន៍ ដោយសហគមន៍អន្តរជាតិឡើយ។

សូមបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលទីក្រុងតៃប៉ិមិនទទួលស្គាល់ក្តី កោះតៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាត នៃទឹកដីរបស់ប្រទេសចិន។ ចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ ទោះបីត្រូវប្រើជម្រើសកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់។

អត្ថបទដែលជាប់ទាក់ទង