**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ

អាមេរិកនឹងធ្វើការជាមួយដៃគូនៅស៉ីរី ដើម្បីគ្រប់គ្រងហានិភ័យ ក្រោយលោក Assad ភៀសខ្លួនចេញពីប្រទេស

វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងប្រទេសស៉ីរី ដើម្បីជួយចាប់យកឱកាសណាមួយ ដែលលេចចេញដោយខ្លួនឯង បន្ទាប់ពីក្រុមឧទ្ទាមផ្តួលរំលំ រដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។

លោក បៃដិន ដែលចូលកាន់តំណែងកាលពីឆ្នាំ ២០២១ បានបញ្ជាក់ថា អស់ជាច្រើនឆ្នាំមកនេះ អ្នកគាំទ្រសំខាន់ៗរបស់ លោក Assad មានអ៉ីរ៉ង់ ហេសបូឡា និងរុស្ស៉ី។ ប៉ុន្តែកាលពីសប្តាហ៍មុន ការគាំទ្ររបស់ពួកគេបានដួលរលំ។ កម្លាំងពួកគេទាំង៣ ចុះខ្សោយជាងកាលពីពេល ដែលខ្ញុំចូលកាន់តំណែងទៅទៀត។

លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅក្នុងប្រទេសស៉ីរី ដើម្បីជួយពួកគេចាប់យកឱកាសមួយ គ្រប់គ្រងហានិភ័យ។

ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក ​មិនមាន​គម្រោង​ផ្តល់​ផែនការ​មេ​សម្រាប់​​ស៉ី​រី ​ទៅថ្ងៃមុខឡើយ ​ខណៈ​កំពុងតាម​មើល​យ៉ាង​ដិតដល់ នូវសេចក្តីថ្លែងការណ៍​ពី​ក្រុម​ឧទ្ទាម HTS។ មន្រ្តីដដែលរូបនេះនិយាយថា សហរដ្ឋអាមេរិក នឹងធ្វើការដើម្បីតែធានាសុវត្ថិភាពឃ្លាំងស្តុកអាវុធគីមី ហើយថាកងទ័ពអាមេរិកគ្មានតួនាទីនៅសមរភូមិទេ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយរបស់ខ្លួន។

គួរបញ្ជាក់ថា អនាគត​នៃ​មូលដ្ឋាន​ទ័ព​សំខាន់​ពីរ​របស់​រុស្ស៉ី និង​មូលដ្ឋាន​តូចៗ​មួយចំនួននៅ​ស៉ីរី​ ក៏ស្ថិតក្នុងភាពមិន​ច្បាស់​លាស់នៅឡើយដែរ។ កន្លងមក មូលដ្ឋាន​ទ័ព​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​ការគាំទ្រ​ លោក Assad និងជាទីសម្រាប់រុស្ស៉ីឈរជើង​ក្នុង​តំបន់។

អត្ថបទដែលជាប់ទាក់ទង