**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ

គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អាហារូបត្ថម្ភក្នុងបរិបទបរិស្ថាន» និងវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តីលើផ្នែកសេដ្ឋកិច្ចក្នុងបរិបទបរិស្ថាន»

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «អាហារូបត្ថម្ភក្នុងបរិបទបរិស្ថាន» និងវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តីលើផ្នែកសេដ្ឋកិច្ចក្នុងបរិបទបរិស្ថាន» ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងដោយមានការចូលរួមពីមន្រ្តីនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន មន្រ្តីសមាជិកក្រុមការងារទទួលបន្ទុករួមការងារស្រ្តី យុវជន យេនឌ័រ និងកុមារនៃមន្ទីរបរិស្ថានរាជធានី ខេត្ត ប្រមាណ ៦០នាក់។

វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធ ពិសេសមន្រ្តីនៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត ទៅលើចំណេះដឹងផ្នែកអាហារូបត្ថម្ភ និងការពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ស្រ្តីក្នុង បរិបទបរិស្ថាន ដើម្បីមានលទ្ធភាពក្នុងការផ្តល់ព័ត៌មាន និងជំរុញប្រជាសហគមន៍ពីការអនុវត្តកម្មវិធីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ព្រមទាំងការជំរុញតួនាទីសេដ្ឋកិច្ចរបស់ស្រ្តីឱ្យកាន់តែប្រសើរ នៅក្នុងសហគមន៍។

គូសបញ្ជាក់ផងដែរថា អាហារូបត្ថម្ភ និងការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ព្រោះបញ្ហាទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាព សុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រី គ្រួសារ និងសហគមន៍។ ការគិតគូរពីបញ្ហាសុខភាពជាការបង្កើតសហគមន៍មួយប្រកបដោយនិរន្តរភាព និងរីកចម្រើន ដែលជាការយកឈ្នះលើភាពក្រីក្រ និងអនុញ្ញាតឱ្យស្ត្រីចូលរួមដឹកនាំ រួមចំណែកសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង