អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ ខេត្តកំពង់ចាម ដែលពិធីនឹងធ្វើឡើងនៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានដឹកនាំកិច្ចប្រជុំពិភា ក្សាពីផែនការបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវ ក្នុងដំណើរការរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពជោគជ័យ។
គួរបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅចុង
ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ដោយខេត្តកំពង់ចាម នឹងក្លាយជាខេត្តដំបូងគេដែលចុះបញ្ជីដីធ្លីរួចរាល់មុនគេ ខណៈការងារវាស់វែងដីធ្លីជាប្រព័ន្ធ ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលជាង២១ឆ្នាំហេីយ ដែលសម្រេចបានការប្រកាសតំបន់វិនិច្ឆ័យ បាន ៩៤៦ភូមិ/៩៤៦ភូមិ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង១០ក្រុង-ស្រុក ប្រមូលទិន្នន័យ និងវាស់វែងបាន ៩១,៧៧៩៥ក្បាលដី លើក្បាលដី ទូទាំងខេត្តកំពង់ចាម ប្រមាណជា ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ ដែលត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ៕