សម្តេចធិបតី៖ ការកសាងទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីពង្រីកការផ្ដល់សេវាសុខភាព ការបណ្ដុះបណ្ដាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការកសាងទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីពង្រីកការផ្ដល់សេវាសុខភាព ការបណ្ដុះបណ្ដាល សំដៅកែលម្អស្ថានភាពសុខភាពប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការកសាងទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីពង្រីកការផ្ដល់សេវាសុខភាព ការបណ្ដុះបណ្ដាល សំដៅកែលម្អស្ថានភាពសុខភាពប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ដើម្បីធានាបាននូវសុខភាពល្អ» ។
សម្តេចធិបតី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យនាពេលកន្លងមក ដែលបានយកចិត្តទុកដាក់ ខ្ពស់ចំពោះការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនោះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានប្រកាសជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជា កត្តាអាទិភាពធំជាងគេ សម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺចាត់ទុកធនធានមនុស្សគឺជាទ្រព្យសម្បត្តិយ៉ាងធំ ៕