**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

ឪរដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមានថាក្រុម ISIS នឹងព្យាយាមប្រើប្រាស់កាលៈទេសៈសព្វថ្ងៃ ដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ នៅស៊ីរី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ ទី៩ ខែធ្នូ បានព្រមានថាក្រុម ISIS នឹងព្យាយាមប្រើប្រាស់កាលៈទេសៈសព្វថ្ងៃ ដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ នៅក្នុងប្រទេសស៊ីរី ក្រោយរបបលោក Assad ដួលរលំ ប៉ុន្តែបាននិយាយថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តទប់ស្កាត់មិនឱ្យរឿងបែបនេះកើតឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក Blinken ប្រជាជនស៊ីរីគឺជាអ្នកជ្រើសរើសអនាគតរបស់ពួកគេ ហើយសេចក្ដីថ្លែងការណ៍របស់មេដឹកនាំឧទ្ទាមចំពោះការបង្កើតរដ្ឋាភិបាលប្រកបដោយបរិយាបន្ន ជារឿងគួឱ្យស្វាគមន៍ តែ វាត្រូវតែមានវិធានការអនុវត្តជាក់ស្ដែង មិនមែននិយាយត្រឹមតែមាត់ឡើយ។ ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅឯក្រសួងការបរទេសអាមេរិក លោក Blinken បានបន្ថែមទៀតថា «ការបិទបញ្ចប់របបនេះ (របបលោក Assad) គឺជាបរាជ័យសម្រាប់អ្នកដែលប្រព្រឹត្តទង្វើឃោរឃៅ និងអំពើពុករលួយ មិនមែនត្រឹមតែជាបរាជ័យសម្រាប់អ៉ីរ៉ង់ ហេសបូឡា និងរុស្ស៉ីប៉ុណ្ណោះទេ។ ដូច្នេះក្នុងពេលនេះ វាជា ឱកាសជាប្រវតិ្តសាស្ត្រ ប៉ុន្តែក៏មានហានិភ័យផងដែរក្រុម ISIS អាចនឹងព្យាយាមប្រើប្រាស់កាលៈទេសសព្វថ្ងៃដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ»។

គួរបញ្ជាក់ថា បើតាមលោក Blinken ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកលើគោលដៅមួយចំនួនក្នុងប្រទេសស៊ីរី កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញថាទីក្រុងវ៉ាស៊ីនតោន មានការប្ដេជ្ញាចិត្តដើម្បីទប់ស្កាត់កុំឱ្យក្រុម ISIS ងើបឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង