វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញការពារអាកាស វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ និងវគ្គហ្វឹកហ្វឺន បំប៉នជំនាញស៊ើបការណ៍បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញការពារអាកាស វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ និងវគ្គហ្វឹកហ្វឺន បំប៉នជំនាញស៊ើបការណ៍ក្រោមអធិបតីភាព នៅសាលាពលទាហានទី៥។
+ក្រោយពីបានឆ្លងកាត់រយៈពេលហ្វឹកហ្វឺនកន្លងមក ទទួលបានលទ្ធផលដូចខាងក្រោម :
+វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង
-និទ្ទេសល្អ ចំនួន ១៧នាក់ ស្មើ ១៧,៣៤%
-និទ្ទេសល្អបង្គួរ ចំនួន ៤៨នាក់ ស្មើ ៤៨,៩៧%
-និទ្ទេសមធ្យម ចំនួន ៣៣នាក់ ស្មើ ៣៣,៦៦%
+វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស
-និទ្ទេសល្អ ចំនួន ៨នាក់ ស្មើ ១៦,០០%
-និទ្ទេសល្អបង្គួរ ចំនួន ២៤នាក់ ស្មើ ៤៨,០០%
-និទ្ទេសមធ្យម ចំនួន ១៨នាក់ ស្មើ ៣៦,០០%
+វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រ
-និទ្ទេសល្អ ចំនួន ១២នាក់ ស្មើ ១៦,២១%
-និទ្ទេសល្អបង្គួរ ចំនួន ៣៦នាក់ ស្មើ ៤៨,៦៤%
-និទ្ទេសមធ្យម ចំនួន ២៦នាក់ ស្មើ ៣៥,១៣%
+វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍
-និទ្ទេសល្អ ចំនួន ៦នាក់ ស្មើ ១២%
-និទ្ទេសល្អបង្គួរ ចំនួន ៣២នាក់ ស្មើ ៦៤%
-និទ្ទេសមធ្យម ចំនួន ១២នាក់ ស្មើ ២៤%
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ។ ជឿជាក់ឥតងាករេ លើការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតរាល់ឧបាយកល សង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ដែលញ៉ុះញ៉ុងបំបែកបំបាក់ផ្ទែក្នុងជាតិ បង្កចលាចលសង្គម ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ពេលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវយកចំណេះដឹងដែលខ្លួនបានក្រេបជញ្ជក់ពីសាលា ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ក្នុងការបំពេញភារកិច្ចសំរេចបានជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ត្រូវខិតខំគោរពវិន័យ និងបទបញ្ជារបស់មបញ្ជាការឱ្យបានម៉ឺងម៉ាត់ ត្រូវពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ សាមគ្គីល្អជាមួយបងប្អូនប្រជាពលរដ្ឋជុំវិញមូលដ្ឋាន ដែលអង្គភាពឈរជើង ចៀសវាងដាច់ខាតនូវបទល្មើសនានាដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសត្រូវចៀសវាងដាច់ខាត ចំពោះ បញ្ហាគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងបង្កើនស្នាដៃជូនអង្គភាពនិងបុគ្គល ដោយត្រូវយកចិត្តទុក ដាក់បង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពរស់នៅរបស់កងទ័ព ឲ្យកាន់តែប្រសើឡើងថែមទៀត។
ជាចុងបញ្ជាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបិទវគ្គ ចំនួន ២.០០០.០០០រៀល និង ប្រកាសបិទវគ្គចាប់ពីពេលនេះតទៅ៕