លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំសិក្សាជាក្រុមលើកទី ១៨ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ត្រូវធ្វើការងារគ្រប់គ្រងតំបន់ព្រំដែនឱ្យបានល្អ និងជំរុញការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយគុណភាពខ្ពស់
រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំសិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែនក្នុងប្រវត្តិសាស្ត្រចិន។ នៅពេលអញ្ជើញជាអធិបតីក្នុងការសិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ចតំបន់ព្រំដែន គឺជាអត្ថន័យដ៏ត្រឹមត្រូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ យើងត្រូវអនុវត្តដោយម៉ត់ចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី២ និងទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដើម្បីអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ធ្វើការងារគ្រប់គ្រងតំបន់ព្រំដែន ឱ្យបានល្អនិងជំរុញការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយគុណភាពខ្ពស់ ៕