**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ប្រធានាធិបតីអ៊ុយក្រែន ស្នើដំណោះស្រាយការទូតបញ្ចប់សង្រ្គាម និងលើកគំនិតដាក់ពង្រាយកងទ័ពបរទេសនៅអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឡើងពីមធ្យោបាយការទូត សម្រាប់ដោះសា្រយសង្គ្រាមជាមួយរុស្ស៉ី និងគោលគំនិតចង់ឱ្យកងទ័ពបរទេស ត្រូវបានដាក់ពង្រាយក្នុងប្រទេសរបស់លោក រហូតដល់អ៊ុយក្រែនអាចក្លាយជាសមាជិកអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។

ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Friedrich Merz ដែលជាមេដឹកនាំគណបក្សប្រឆាំង នៅអាល្លឺម៉ង់។ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ៊ុយក្រែន​ ចង់ឱ្យសង្រ្គាមនេះឆាប់ចប់ ជាងនរណាៗទាំងអស់។ មិនបាច់សង្ស័យទេ ដំណោះស្រាយការទូតមួយ នឹងអាចសង្រ្គោះមនុស្សបានច្រើនថែមទៀត។ យើងកំពុងស្វែងរកដំណោះសា្រយនោះ»។

តាមអ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន​ លោក Serhiy Nikiforov ទីក្រុងកៀវ បាននិងកំពុងរៀបចំជំនួបខែធ្នូ ជាមួយបណ្តាដៃគូអឺរ៉ុបសំខាន់ៗ ដែលធ្លាប់រួមដៃជាមួយសហរដ្ឋអាមេរិក ជួយអ៊ុយក្រែនការពារប្រទេសកន្លងមក។ លោកថាគោលបំណងនៃជំនួប គឺដើម្បីអភិវឌ្ឍតួនាទីរួមគ្នាទាំងនៅក្នុងកិច្ចចរចា ក៏ដូចជានៅសមរភូមិប្រយុទ្ធ។

គួរបញ្ជាក់ថា នៅឯប្រទេសបារាំង ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៊ុយក្រែន និងរុស្ស៉ី ដាក់លក្ខខណ្ឌរៀងៗខ្លួន ហើយចាប់ផ្តើមកិច្ចសន្ទនា។ ប៉ុន្តែ លោក ហ្សេលេនស្គី និយាយថាលោក បានប្រាប់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោក ត្រាំ ថាលោកមិនជឿឡើយថា លោក ពូទីន ពិតជាចង់បញ្ចប់សង្រ្គាម ហើយថាមានតែការដាក់ពង្រាយកងកម្លាំង មកជួយអ៊ុយក្រែននៅសមរភូមិប៉ុណ្ណោះ ទើបអាចបង្ខំឱ្យរុស្ស៉ីបង្កើតសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង