រដ្ឋាភិបាលស្វីស ប្រកាសផ្អាកដំណើរការនីតិវិធីសុំសិទ្ធិជ្រកកោន ជាមួយស៉ីរី
ប៊ែន៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ រដ្ឋាភិបាលស្វីស បានប្រកាសផ្អាកដំណើការនីតិវិធីសុំសិទ្ធិជ្រកកោនសម្រាប់ ជនចំណាកស្រុកស៉ីរី រហូតដល់ស្ថានភាពប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ត្រលប់មករកភាពប្រសើរឡើងវិញ។
លេខាធិការដ្ឋានអន្តោប្រវេសន៍រដ្ឋ បានឱ្យដឹងថា បច្ចុប្បន្នស្ថាប័នរបស់ខ្លួនមិនអាចត្រួតពិនិត្យបានហ្មត់ចត់ទេ ថាតើត្រូវផ្តល់សិទ្ធិជ្រកកោន សម្រាប់ជនជាតិស៉ីរី ឬអនុវត្តដីកានិរទេសក្រោមហេតុផលសមរម្យ។ លេខាធិការដ្ឋាន កំពុងផ្អាកនីតិវិធីសុំសិទ្ធិជ្រកកោន ហើយការសម្រេចចិត្តណាមួយ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពីស៉ីរី ជាមួយនិងប្រសិទ្ធិភាពភ្លាមៗ គឺរហូតទាល់តែស្ថានភាពនៅទីនោះ អាចវាយតម្លៃឡើងវិញបាន។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ស្វីស ធ្វើឡើងតាមរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួន ដែលបានផ្អាកទទួលពាក្យសុំសិទ្ធិជ្រកកោន ពីស៉ីរី ចាប់ពីពេលនេះ៕