**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

អ៊ីស្រាអែលវាយប្រហារតាមអាកាសយ៉ាងខ្លាំងនៅទូទាំងប្រទេសស៊ីរី ដោយកងទ័ពបានរុលចូលកាន់តែជ្រៅទៅក្នុងប្រទេសនេះ

ដាម៉ាស៖ អ្នកឃ្លាំមើលសង្គ្រាមប្រឆាំងស៊ីរី បានអះអាងកាលពីថ្ងៃអង្គារទី១០ធ្នូថា អ៊ីស្រាអែលបានវាយប្រហារតាមជើងអាកាសយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសស៊ីរី ដោយកងទ័ពបានរុលចូលកាន់តែជ្រៅទៅក្នុងប្រទេសនេះ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រកាសថា ពួកគេបានបំផ្លាញកងទ័ពជើងទឹករបស់ស៊ីរី។

អ៊ីស្រាអែល បាន ទទួល ស្គាល់ ការលុកលុយ ចូល ទៅ ក្នុង តំបន់ ខ្ពង់រាប ហ្គោឡាន (Golan) នៅ ក្នុង ប្រទេស ស៊ីរី បន្ទាប់ ពី ការ ទម្លាក់ លោក ប្រធានាធិបតី បាសា អាសាដ (Bashar Assad)។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើទាហានអ៊ីស្រាអែលបានរុលចូលទៅហួសពីតំបន់ដែលត្រូវបានបង្កើតឡើងជាង៥០ឆ្នាំមុនឬយ៉ាងណា? អ៊ីស្រាអែល បាន បដិសេធ ថា ខ្លួន មិន បាន ឈាន ទៅ មុខ លើ រដ្ឋធានី ដាម៉ាស របស់ ស៊ីរីឡើយ។

យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារ ថាបានវាយប្រហារច្រើនជាង៣៥០លើកនៅក្នុងប្រទេសស៊ីរីត្រឹមរយៈពេល៤៨ម៉ោងចុងក្រោយដោយបានកម្ទេចឃ្លាំងអាវុធយុទ្ធសាស្ត្រភាគច្រើន ដើម្បីកុំឱ្យវាធ្លាក់ទៅក្នុងកណ្តាប់ដៃពួកជ្រុលនិយម។ គោលដៅសំខាន់ៗជាច្រើនដែលត្រូវបំផ្លាញរួមមាន៖ ប្រព័ន្ធការពារដែនអាកាស, អាកាសយានដ្ឋានយោធា, ឃ្លាំងផ្ទុកមីស៊ីល, និងកន្លែងផលិតអាវុធរាប់សិបកន្លែងក្នុងរដ្ឋធានីដាម៉ាស និងទីក្រុងផ្សេងៗទៀត។

កងទ័ពជើងទឹកអ៊ីស្រាអែល ក៏បានវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកស៊ីរីចំនួន២ ក្នុងពេលដំណាលគ្នាផងដែរ។ អ៊ីស្រាអែល មិន បាន បញ្ជាក់ ថា តើ មាន នាវា ប៉ុន្មាន គ្រឿង ដែលខ្លួន បាន វាយ ប្រហារ នោះ ទេ? ប៉ុន្តែ ក្រុមហ៊ុន សន្តិសុខ ឯកជន Ambrey បានបង្ហាញ ថា ពួកគេបាន ឃើញ ភស្តុតាង មួយចំនួន ដោយយ៉ាង ហោច ណាស់ មាន នាវា មីស៊ីល សម័យ សហភាពសូវៀត ចំនួន៦គ្រឿង ត្រូវ បាន វាយប្រហារ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់  (Israel Katz) បាននិយាយថា អ៊ីស្រាអែលមានបំណងបង្កើតតំបន់គ្មានយោធានៅភាគខាងត្បូងប្រទេសស៊ីរី។

ថ្លែងនៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Haifa លោក ខាត់ បាននិយាយថា កងទ័ពនឹងបង្កើតតំបន់ការពារដែលគ្មានអាវុធ និងការគំរាមកំហែងពីភេរវករនៅភាគខាងត្បូងប្រទេសស៊ីរី ដោយគ្មានវត្តមានរបស់អ៊ីស្រាអែលជាអចិន្ត្រៃយ៍ ដើម្បីទប់ស្កាត់អំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី។

លោក ក៏បាន ផ្តល់ ព័ត៌មាន លម្អិត តិចតួច អំពី អ្វី ដែល ពាក់ព័ន្ធ ប៉ុន្តែ បាន ព្រមាន ក្រុម ឧទ្ទាម ស៊ីរី ថា៖«នរណា ដែល ដើរ តាម ផ្លូវ របស់ លោក អាសាដ នឹង ត្រូវ បញ្ចប់ ដូច លោក អាសាដ អ៊ីចឹង។ យើង នឹង មិន អនុញ្ញាត ឱ្យ ក្រុម ភេរវជន អ៊ិស្លាម ជ្រុលនិយម ធ្វើ សកម្មភាព ប្រឆាំង នឹង អ៊ីស្រាអែល ឡើយ»។ អ៊ីស្រាអែល ក៏បានព្រមានជាយូរមកហើយថា ព្រំដែនស៊ីរី-លីបង់ អាចត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធអាវុធទៅឱ្យពួកសកម្មប្រយុទ្ធហេស្សបូឡាហ៍។

យ៉ាងណាមិញ អ៊ីស្រាអែល បានច្រានចោលរបាយការណ៍ថា រថក្រោះអ៊ីស្រាអែលកំពុងបោះពួយឆ្ពោះទៅកាន់រដ្ឋធានីដាម៉ាស ប៉ុន្តែបានទទួលស្គាល់ថា ទាហានរបស់ខ្លួន កំពុង ឈរជើង ក្នុង តំបន់ ខ្ពង់រាប ហ្គោឡាន (Golan) នៅ ក្នុង ប្រទេស ស៊ីរី។ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមបះបោរ ដឹកនាំដោយក្រុម Hayat Tahrir al-Sham ឬ HTS ដែលបានគ្រប់គ្រងប្រទេសស៊ីរីភាគច្រើននោះទេ។

ការឈានទៅមុខលឿនដូចផ្លេកបន្ទោររបស់ពួកគេ បាននាំមកនូវការបញ្ចប់ការគ្រប់គ្រងរយៈពេលកន្លះសតវត្សរ៍របស់គ្រួសារ អាសាដ បន្ទាប់ពីមានសង្គ្រាមស៊ីវិលជិត១៤ឆ្នាំ ដោយបន្សល់ទុកនូវសំណួរជាច្រើនអំពីអ្វីដែលបាននិងកំពុងកើតឡើងបន្ទាប់ទៀត។ អេហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការលុកលុយរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថាបានកេងប្រវ័ញ្ចភាពច្របូកច្របល់នៅក្នុងប្រទេសស៊ីរី និងបំពានច្បាប់អន្តរជាតិ។

ប្រទេសតួកគី ជាអ្នកគាំទ្រដ៏សំខាន់នៃក្រុមប្រឆាំងស៊ីរី ចំពោះលោក អាសាដ ក៏បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) កាលពីថ្ងៃចន្ទ បាននិយាយថា ការលុកលុយរបស់អ៊ីស្រាអែល គឺជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ១៩៧៤៕

អត្ថបទដែលជាប់ទាក់ទង