ប្រទេសរុស្សី កំពុងប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជាតិសន្តិសុខ សហព័ន្ធរុស្ស៊ីហៅកាត់ថាFSBបានបង្ហើបថា ប្រទេសនេះកំពុងប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម ដោយភ្ជាប់ពីគ្រោះថ្នាក់ទៅនឹងសកម្មភាពរបស់លោកខាងលិចផងដែរ។
លោក Aleksandr Bortnikov ដែលជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម (NAK) របស់រុស្ស៊ីបាន ធ្វើការ កត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេល កិច្ចប្រជុំបន្ថែម មួយបានកោះប្រជុំ ដើម្បីវាយតម្លៃការងារ នៃសេវាកម្មសន្តិសុខ របស់ប្រទេសនៅឆ្នាំនេះ។
លោក Bortnikov បាននិយាយថា ការគំរាមកំហែងកាន់តែខ្លាំងឡើង នៃអំពើភេរវកម្មភាគច្រើនកើតចេញពីជម្លោះអ៊ុយក្រែន និង ការគាំទ្រសម្ភារៈដែលមិនធ្លាប់មាន ពីមុនមកសម្រាប់របបទីក្រុងគៀវ ដែលរៀបចំដោយក្រុមលោកខាងលិច។
លើសពីនេះ អង្គការភេរវករអន្តរជាតិ បាននឹងកំពុងបង្កើតបណ្តាញ ភេរវករក្នុងចំណោម ពលករចំណាកស្រុក ដោយព្យាយាមចូលរួមជាមួយយុវជន រួមទាំង សិស្សសាលា និងសិស្ស ក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដោយមិនបញ្ចេញ ឈ្មោះក្រុមជាក់លាក់ណាមួយឡើយ។
គួរឲ្យដឹងដែរថាកាលពីទៅទីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ី បានបំផ្លាញផែនការភេរវជន ប្រមាណ ១៩០ករណី ដោយមានជន សង្ស័យជាង ១៧០០នាក់ ត្រូវបានឃុំខ្លួន។ លោក Bortnikov បាននិយាយថា យ៉ាងហោចណាស់មានភេរវករ៣៨ នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយនឹង ការ អនុវត្តច្បាប់ហើយលោកបានបន្ថែម ថា អាជ្ញាធរ បានរឹបអូសអាវុធខុសច្បាប់ជាង ១០ ម៉ឺនដើមនិងគ្រឿងផ្ទុះ ជាង ៥.៥០០ ដើមទៀតផង៕