រដ្ឋមន្ត្រីក្រសួងរ៉ែ រំពឹងថាគម្រោងថាមពលស្អាតដែលមានអនុភាព ១៧០មេហ្កាវ៉ាត់ នៅខេត្តកោះកុង នឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០២៧
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរំពឹងថាគម្រោងថាមពលស្អាតដែលមានអនុភាព ១៧០មេហ្កាវ៉ាត់ នៅខេត្តកោះកុង នឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០២៧ ខាងមុខ។
ការរំពឹងទុករបស់ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល ដើម្បីសាងសង់វារីអគ្គិសនីដែលមានអនុភាព ១៧០មេហ្កាវ៉ាត់ នៅខេត្តកោះកុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើតថាមពលស្អាតឱ្យបានយ៉ាងតិច៧០% នៅឆ្នាំ២០៣០ ដែលជាអត្រាខ្ពស់សម្រាប់ទប់ស្កាត់ការប្រើប្រាស់ប្រភព ដូចជាធ្យូងថ្ម និងប្រេង ហើយថាមពលបៃតងក៏នឹងបន្តជួយទាក់ទាញការវិយោគពីក្រៅប្រទេសមកកម្ពុជាបន្ថែមទៀតដែរ ៕