លោកជំទាវរដ្ឋមន្រ្តី ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»
ភ្នំពេញ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ប.ក. ដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងកែសម្រួលលើ៖
(១). របាយការណ៍ស្ដីពីសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ គ.ប.ក.
(២). ផែនការសកម្មភាពរបស់ គ.ប.ក. ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំលើកទី៥ របស់ គ.ប.ក. នេះ សមាជិក គ.ប.ក. បានពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្ដីព្រាងទាំង២(ពីរ)ខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានគោលដៅច្បាស់លាស់ និងសមស្របតាមទៅគោលនយោបាយជាតិ ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែង មុននឹងដាក់ឆ្លងសមាជិក គ.ប.ក. ដើម្បីពិនិត្យ និងអនុម័ត៕