**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី

គណបក្សជាច្រើន ចេញមុខប្រឆាំងបក្សភឿថៃ ក្នុងការប៉ុនប៉ងបង្កើតច្បាប់ ទប់ស្កាត់ការធ្វើរដ្ឋប្រហារ យោធានាពេលអនាគត

បរទេស៖ គណបក្ស United Thai Nation Party (UTN) និងគណបក្សប្រឆាំង Palang Pracharat Party (PPRP) ដែលជាគណបក្សស្ថិតនៅក្នុងសម្ព័ន្ធចម្រុះ បានសម្តែងការជំទាស់ ចំពោះសេចក្តីស្នើច្បាប់ ដែលព្រាងដោយសមាជិកសភា នៃគណបក្សភឿថៃដែលកំពុងកាន់អំណាច ក្នុងគោលបំណង ទប់ស្កាត់ការធ្វើរដ្ឋប្រហារ យោធានាពេលអនាគត។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាមកពី គណបក្ស UTN និងជាអ្នកនាំពាក្យលោក Akradet Wongpitakroj បាននិយាយ កាលពីថ្ងៃអង្គារថា គណបក្សនេះ បានជំទាស់ នឹងច្បាប់ណាមួយដែលនឹងអនុញ្ញាតឱ្យអ្នកនយោបាយ ធ្វើអន្តរាគមន៍ក្នុងកិច្ចការ របស់ក្រសួងការពារជាតិ។ កន្លងមក ខ្លួនបានជំទាស់នឹង សេចក្តីព្រាងច្បាប់នេះ ដែលស្នើឡើងដោយគណបក្ស Move Forward ចាប់តាំងពីត្រូវបានរំលាយ។

លោក Akradet បាននិយាយថា “រាល់ការផ្លាស់ប្តូរ ចំពោះបទប្បញ្ញត្តិ របស់ក្រសួងការពារជាតិ គឺត្រូវតែគិតគូរយ៉ាង យកចិត្តទុកដាក់។ កងកម្លាំងប្រដាប់អាវុធ គឺជាស្ថាប័នជាតិដ៏សំខាន់ ដែលសន្តិសុខមានការព្រួយបារម្ភ។ លោកបានសំដៅលើវិសោធនកម្មច្បាប់រដ្ឋបាល ក្រសួងការពារជាតិ ដែលព្រាងដោយសមាជិកសភាមកពីគណបក្សភឿថៃ លោក Prayut Siripanich ។

ចំណែកអ្នកនាំពាក្យគណបក្ស PPRP លោក Piya Tavichai បាននិយាយថា ច្បាប់នេះនឹងធ្វើឱ្យខូចដល់វិស័យយោធា និងនាំឱ្យមានការរំលោភបំពានផ្នែកនយោបាយ ដល់កងកម្លាំងប្រដាប់អាវុធ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «ដូច្នេះគណបក្ស PPRP កំពុងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីរារាំងសេចក្តីព្រាងច្បាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង