**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

ធនាគារពិភពលោក៖ សេដ្ឋកិច្ចហ្វីលីពីន នឹងកើនឡើងយឺតជាងការរំពឹងទុកដំបូងនៅឆ្នាំនេះ បន្ទាប់ពីប្រទេសនេះ រងការវាយប្រហារដោយព្យុះទីហ្វុងជាបន្តបន្ទាប់

ម៉ានីល៖ ធនាគារពិភពលោក កាលពីថ្ងៃអង្គារទី១០ធ្នូ បានបង្ហាញថា សេដ្ឋកិច្ចហ្វីលីពីននឹងកើនឡើងយឺតជាងការរំពឹងទុកដំបូងនៅឆ្នាំនេះ បន្ទាប់ពីប្រទេសប្រជុំកោះនៅអាស៊ីអាគ្នេយ៍មួយនេះ រងការវាយប្រហារដោយព្យុះទីហ្វុងជាបន្តបន្ទាប់ ប៉ុន្តែសេដ្ឋកិច្ចនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦មានភាពរឹងមាំ។

ធនាគារបានបង្ហាញនៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចហ្វីលីពីនថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើង៥,៩ភាគរយក្នុងឆ្នាំ២០២៤ តិចជាងការរំពឹងទុកដែលមាន៦ភាគរយ បន្ទាប់ពីជួបបញ្ហាអាកាសធាតុញឹកញាប់នៅក្នុងត្រីមាសទីបី។ លោក ហ្សាហ្វឺរ មូស្តាហ្វាវគ្លូ (Zafer Mustafaoglu) នាយកធនាគារពិភពលោកប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសនេះនៅតែងាយរងគ្រោះ ចំពោះព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាព្យុះទីហ្វុង និងភ្លៀងមូសុង»។ យ៉ាងណា GDP នឹងកើនដល់៦,១ភាគរយក្នុងឆ្នាំ២០២៥ និង៦ភាគរយនៅឆ្នាំ២០២៦។ ការព្យាករទាំងនេះមានម្រិតទាបជាងគោលដៅរបស់រដ្ឋាភិបាល ដែលរំពឹងពីកំណើន៦ភាគរយទៅ៦,៥ភាគរយសម្រាប់ឆ្នាំ២០២៤ និង៦ភាគរយ ទៅ៨ភាគរយ ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

គួររំឭកថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះមកត្រឹម៥,២ភាគរយក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ជាកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ ដោយសារអាកាសធាតុមិនល្អ បានរំខានដល់ការចំណាយរបស់រដ្ឋាភិបាល និងទិន្នផលកសិកម្មដែលធ្លាក់ចុះ។ ធនាគារបានបញ្ជាក់ថា កំណើនក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ គឺ៥,៨ភាគរយ។ កំណើននៅក្នុងប្រទេសហ្វីលីពីនពឹងផ្អែកលើអតិផរណា នឹងអនុញ្ញាតឱ្យធនាគារកណ្តាលរក្សាគោលនយោបាយរូបិយវត្ថុគាំទ្រសកម្មភាពអាជីវកម្ម។

គួរបញ្ជាក់ថា ហ្វីលីពីនមានប្រជាជនច្រើនជាង១១០លាននាក់ ដែលមានអាយុជាមធ្យម២៥,៣ឆ្នាំគិតត្រឹមឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ យោងតាមធនាគារពិភពលោក ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅក្នុងតំបន់ ដែលអាចសម្រេចបាននូវវិបុលភាពមុនពេលចំនួនប្រជាជនរបស់ខ្លួនឈានដល់វ័យចំណាស់៕

អត្ថបទដែលជាប់ទាក់ទង