**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ទេសរដ្ឋមន្រ្ដី ប៉ែន វិបុល៖ សិល្បៈមិនមែនសម្រាប់តែការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ កសាងទំនាក់ទំនង បណ្ដុះគំនិត ពិសេសឆ្លុះបញ្ចាំងអំពីសង្គមធម៌ វប្បធម៌ អរិយធម៌នៃប្រជាជាតិមួយ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា សិល្បៈ មិនមែនសម្រាប់តែការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ កសាងទំនាក់ ទំនង បណ្ដុះគំនិត ពិសេសគឺឆ្លុះបញ្ចាំងអំពីសង្គមធម៌ វប្បធម៌ អរិយធម៌នៃប្រជាជាតិមួយ។

ក្នុងសន្ទរកថា ក្នុងកម្មពិធីបើកមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្តី ប៉ែន វិបុល បានលើកឡើងថា មហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ដែលរៀបចំឡើងដោយក្រុមដំណើរខ្មែរ ដើម្បីបង្ហាញឯកសារស្នាដៃសិល្បៈមរតកដើម នាយុគមាសនៃភាពយន្តនិងចម្រៀងខ្មែរនាមុនឆ្នាំ ១៩៧៥ ដែលបានបន្សល់ទុកមកតាំងពីសម័យសង្គមរាស្ត្រនិយម និងដែលបានសេសសល់ពីការបំផ្លិចបំផ្លាញ ដោយពួកអាវខ្មៅ ឥតសាសនា បនប្រល័យពូជសាសន៍ឯងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

ឯកឧត្តមទេសរដ្ឋមន្តីបន្តថា ប៉ុន្តែជិត៤ទសវត្សរ៍ កន្លងមកនេះ ពោល ចាប់តាំងពីការផ្តួលរំលំរបបខ្មែរក្រហម ៧ មករា ឆ្នាំ១៩៧៩ និងក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន កម្ពុជាមានសុខសន្តិភាព គ្រប់វិស័យ មានសកម្មភាពរស់ឡើងវិញ និងរីកចំរើនឥតឈប់ឈរ ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែមានសេរីភាពរស់រៀនមានជីវិត និងសេរីភាពជាមូលដ្ឋានផ្សេងៗទៀតប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់នៅមានសេរីភាពសម្រេចគោលបំណង បំពេញក្តី សុបិនដើម្បីឱ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង ហើយថ្ងៃនេះសោត ក្រុមដំណើរខ្មែរ ក៏បានបង្កើតនូវឱកាសដ៏ ឧត្តុង្គឧត្ដម ប្រារព្ធមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ដើម្បីលើកតម្លៃស្នាដៃសិល្បៈមរតកយុគមាសផង និង បានជួបជុំអ្នកស្នេហាស្នាដៃសិល្បៈពីអតីតកាលផង ។

ឯកឧត្តមទេសរដ្ឋមន្តី បានបញ្ជាក់ថា “សិល្បៈ មិនមែនសម្រាប់តែការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ កសាងទំនាក់ ទំនង បណ្ដុះគំនិត ពិសេសគឺឆ្លុះបញ្ចាំងអំពីសង្គមធម៌ វប្បធម៌ អរិយធម៌នៃប្រជាជាតិមួយ ។ តាមខ្លឹមសារនេះហើយទើប “សិល្បៈ” មាននិយមន័យជាសកលថាជា តថភាព ឬ កញ្ចក់ឆ្លុះមើលសង្គម ។ ហើយពិសេស បានឆ្លុះ បញ្ចាំងជីវភាពសង្គមតាមសម័យកាលនីមួយៗ កំណត់ទុកជាផ្ទាំងទស្សនីយភាពតម្កល់ទុកជាមរតកឯកសារស្តី អំពី វប្បធម៌ អរិយធម៌ សីលធម៌ សង្គមធម៌ សុជីវធម៌ ចំណេះដឹង បំណិនជីវិត គុណតម្លៃជាច្រើនទៀត រៀបរាប់ពុំ អស់និងមិនអាចកាត់ថ្លៃបាន។ដូច្នេះគំនិតនៃការរៀបចំ មហោស្រពសិល្បៈខ្មែររបស់ក្រុមដំណើរខ្មែរ នេះ ខ្ញុំយល់ឃើញថា ពិតជាមាន តម្លៃ និងប្រកបដោយភាពឈ្លាសវៃ ព្រមទាំងបង្ហាញនូវការដឹងគុណចំពោះបុព្វការីជន ដែលបានបន្សល់ទុកឱ្យ កូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រនៃសិល្បៈខ្មែរដ៏ល្អផូរផង់ផង និងរួមចំណែកលើកកិត្តិសព្ទ ប្រជាជាតិខ្មែរយើង ឱ្យកាន់តែផុសត្រដែតនៅលើឆាកអន្តរជាតិផង”។

ជាថ្មីម្តងទៀត ជាមួយនឹងការវាយតម្លៃចំពោះគំនិតផ្តួចផ្តើមប្រារព្ធមហោស្រពនេះ ឯកឧត្តមទេសរដ្ឋមន្តី បានកោតសរសើរចំពោះ លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ប្អូនៗដែលជាសមាជិក-សមាជិកា រួមទាំងយុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុង កម្មវិធី មហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឱ្យដំណើរការទៅមុខដោយរលូន ជាឧត្តមប្រយោជន៏ដ៏វិសេស វិសាលបម្រើដល់វិស័យសិល្បៈដ៏រុងរឿងរបស់ជាតិយើង។

ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាមឯកឧត្ដមផ្ទាល់ឯកឧត្តមទេសរដ្ឋមន្តី បានថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានី កម្មវិធីកិត្តិសព្ទកម្ពុជាដែលជួយគាំទ្រយ៉ាងពេញលេញ និងសិល្បករ-សិល្បការិនី ដែលបានស្ម័គ្រចិត្តចូលរួមសម្តែងក្នុងមហោស្រព វត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបណ្តាសប្បុរសជន ដែលបានចូលរួមក្នុងការឧបត្ថម្ភ គាំទ្រ និងជួយរៀបចំជាដៃគូសហការ ក្នុង កិច្ចដំណើរការនៃមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឱ្យប្រព្រឹត្តឡើងយ៉ាងល្អ៕

អត្ថបទដែលជាប់ទាក់ទង