**ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ**សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត វៀតណាមដែលខិតខំក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ**ចៅប្រុសបង្កើត និងអនាគតចៅប្រសារ ស្កាត់ទៅទទួល សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចអញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី**ប្រធាន World Bank ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា**អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់នគរបាលខេត្តរតនគិរី ខិតខំបន្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ**ប.ស.ស. រាយការណ៍ពីលទ្ធផលបឋមនៃការចុះស្ទង់មតិនៅតាមសហគ្រាស គ្រឹះស្ថាន ជូនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក**ក្រសួងសុខាភិបាល បកស្រាយពីស្ថានភាពជំងឺអេដស៍ និងបំភ្លឺការផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធជំងឺអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ**រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញឱ្យរៀបចំប្រព័ន្ធដឹកនាំ និងការអនុវត្តការងារឱ្យបានច្បាស់លាស់ចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ**រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ ស ថេត៖ ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត**ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ**វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក**ប្រធានាធិបតីប៉េរូ អំពាវនាវចង់ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ដើម្បីដាក់លើជនដែលរំលោភបំពានផ្លូវភេទលើកុមារ**ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល**លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ស៉ីរី អំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាស្ថិរភាព**ទូតជប៉ុនបង្ហាញក្តីសង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូន ដល់កម្ពុជា នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សា ប៉ុន្តែនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណ**ជនជាតិឥណ្ឌា៧នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព ដើរផ្ដល់កម្ចីក្រៅផ្លូវការតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ**បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល

លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ស៉ីរី អំពាវនាវឱ្យមានការអត់ធ្មត់ និងរក្សាស្ថិរភាព

ដាម៉ាស៖ បើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក Mohammed al-Bashir នាយករដ្ឋមន្រ្តីអន្តរកាល ដែលក្រុមចម្រុះឧទ្ទាមតែងតាំង ឱ្យដឹកនាំរដ្ឋាភិបាលស៉ីរី រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ បាននិយាយថា នេះជាពេលត្រូវអត់ធ្មត់ និងរក្សាស្ថិរភាពប្រទេស។

លោក Bashir បានប្រាប់សម្ភាសន៍លើកដំបូង ដូច្នេះថា «ឥលូវនេះ ជាពេលសម្រាប់ប្រជាជនរីករាយនឹងស្ថិរភាព ហើយអនុវត្តការអត់ធ្មត់»។ តាមអ្នកអង្កេតការណ៍សិទ្ធិមនុស្ស UN ស៉ីរីគឺជាជម្រករបស់ក្រុមជនជាតិភាគតិច និងចម្រុះសាសនា ដោយមួយចំនួនកំពុងរស់នៅ តំបន់ពាក់កណ្តាលឯករាជ្យ ឬរបបស្វ័យភាពនៃទីក្រុងដាម៉ាស ក្រោមការដឹកនាំរបស់លោក Assad ជាមួយនិងការគ្រប់គ្រង ការអនុវត្ត និងប្រើប្រាស់ភាសារបស់ពួកគេផ្ទាល់។ ការបង្កើតរដ្ឋាភិបាលថ្មីសម្រាប់ប្រទេសទាំងមូល និងការប្រមូលផ្តុំបក្សពួកចម្រុះទាំងនេះ នឹងក្លាយជាកិច្ចការដ៏សំខាន់បំផុត។

គួរបញ្ជាក់ថា លោក Bashar al-Assad អតីតប្រធានាធិបតីស៉ីរី បានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមចម្រុះឧទ្ទាមប្រឆាំងរដ្ឋាភិបាល បានវាយលុកចូលរដ្ឋធានីដាម៉ាស កាលពីចុងសប្តាហ៍មុន ដោយបិទបញ្ចប់របបគ្រប់គ្រងរយៈពេលជាង ៥០ឆ្នាំនៃគ្រួសាររបស់លោក។

លោក Abu Mohammed al-Jolani មេដឹកនាំក្រុមចម្រុះឧទ្ទាម និងជាអ្នកដឹកនាំការផ្តួលរំលំរបប លោក Assad ធ្លាប់ប្រកាសថា នឹងមានការពិភាក្សាពីការផ្ទេរអំណាច ហើយប្តេជ្ញាបន្តតាមរកអតីតមន្ត្រីជាន់ខ្ពស់ស៉ីរី ឱ្យមកទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម៕

អត្ថបទដែលជាប់ទាក់ទង